សម្លម្ជូរត្រីឆ្អើរ

Join Our Telegram Channel

Ingredients

  • ត្រីឆ្អើរ ឬ ត្រីងៀតអាំង 3ខាំ

  • ប៉េងប៉ោះ 3ផ្លែតូចៗ

  • រំដេង ហាន់ស្តើងៗ 4-5ចំនិត

  • គល់ស្លឹកគ្រៃ 2គល់ (ហាន់ប្រឆិតៗ)

  • ស្លឹកក្រូចសើច ៦ទៅ៧សន្លឹក

  • ទឹកត្រី 2ស្លាបព្រាបាយ

  • ស្ករ កន្លះស្លាបព្រាបាយ

  • អំបិល 1ស្លាបព្រាកាហ្វេ

  • ម្សៅស៊ុប កន្លះស្លាបព្រាបាយ

  • ទឹកអំពិលទុំ 2ស្លាបព្រាបាយ

  • ម្ទេសក្រៀម 5ផ្លែ

  • ខ្ទឹមក្រហម 4-5កំពឹស

  • ម្រេះព្រៅ

Directions

  • លាងបន្លែអោយស្អាតល្អ។ ចំណែកត្រីឆ្អើរឬត្រីងៀតវិញយើងត្រូវបេះវាជាដុំតូចៗល្មម
  • ដាំទឹកបន្តិចល្មមអោយពុះ ដាក់ខ្ទឹមក្រហម រំដេង ស្លឹកក្រូច គល់ស្លឹកគ្រៃ រួចដាក់ទឹកត្រី ទឹកអំពិលទុំ និងប៉េងប៉ោះចូលដាំអោយពុះប្រហែល 5នាទី។សម្លរនេះយើងប្រើទឹកត្រីច្រើនបន្តិចជំនួសប្រហុក
  • ពេលទឹកពុះដាក់ត្រីចូល ថែមគ្រឿងគ្រប់មុខចូលហើយភ្លក្សរសជាតិតាមចំនូលចិត្ត រួចដាក់ស្លឹកម្រេះព្រៅ និងម្ទេសចូលជាការស្រេច