របៀបធ្វើត្រីបឹងកញ្ជែត

Join Our Telegram Channel

Ingredients

  • ត្រីឆ្តោរ ឬ ត្រីរ៉ស់2ក្បាលធំ

  • កញ្ឆែតខ្ចីៗបេះលាងទឹកអោយស្អាត 1-2ខាំ

  • ខ្ទិះដូង1វែកសម្ល

  • ទឹកក្រូចឆ្មា 1ផ្លែ

  • ម្ទេសឆ្អើរត្រាំទឹកឲ្យរីកបេះគ្រាប់ចេញចិញ្រ្ចាំ ឲ្យម៉ត់ 2ស្លាបព្រាបាយ

  • ប្រេងគ្រាប់ការីក្រហម 1ស្លាបព្រាបាយ

  • (វិធីធ្វើគឺយកគ្រាប់ការីក្រហមមកបំពងជាមួយប្រេងឆាឲ្យចេញក្រហមរួចដួសប្រេងក្រហមទុកប្រើ)

  • សណ្តែកដីលីងរួចញីសម្បកចេញរួចបុកកុំអោយម៉ត់ពេក 1ស្លាបព្រាបាយ

  • ទឹកត្រី 1-2ស្លាបព្រាកាហ្វេ

  • ប្រេងឆា 1ស្លាបព្រាបាយ

  • អំបិល កន្លះស្លាបព្រាកាហ្វេ

  • ម្សៅស៊ុប 1ស្លាបព្រាកាហ្វេ

  • ស្ករត្នោត 1ស្លាបព្រាបាយ

  • កាពិ កន្លះស្លាបព្រាបាយ ឬច្រើនជាងនេះតាមការចូលចិត្ត

  • គ្រឿងបុក (គល់ស្លឹកគ្រៃ រមៀត រំដេង ខ្ជាយ ស្លឹកក្រូចសើច ខ្ទឹមស) 1-2ស្លាបព្រាបាយ

  • បន្លែរួមផ្សំមានដូចជាត្រកួនឈ្លក់ទឹក ស្ពៃបូកគោ ផ្សិតតុងកូវដែលស្ងោរឆ្អិនជាដើម

  • ទឹកស៊ុបរម្ងាស់ចេញពីឆ្អឹងមាន់ 2វែកសម្ល

Directions

  • ដំបូងត្រូវយកត្រី1ទៅស្ងោរជាមួយទឹកស៊ុបដែលរំងាស់ចេញពីឆ្អឹងមាន់ឲ្យឆ្អិនរួចបេះសាច់វាយកមកបុកជាមួយគ្រឿងបុកឲ្យម៉ត់រួចដួសដាក់ចានទុកមួយឡែកសិន (រីឯទឹកស៊ុបសល់ពីស្ងោរត្រី យើងត្រងវាយកតែទឹកថ្លាៗទុកប្រើការ)
  • ដាំខ្ទះឲ្យក្តៅដាក់ប្រេងឆាបំពងត្រី1ទៀត ឲ្យក្រៀមល្មម ទុកមួយឡែកសិន
  • លាងបន្លែអោយស្អាតរួចកាត់ស្ពៃបូកគោ ត្រកួន កញ្ឆែតនិងផ្សិតរួចយកវាទៅតម្រៀបដាក់ពីលើខ្ទះ ឬឆ្នាំង រួចដាក់កញ្ឆែតពីលើត្រីបន្តិចៗទៀត (កុំទាន់ដាក់ភ្លើងពីក្រោម)ចាប់ត្រីបំពងដាក់ពីលើបន្លែលើឆ្នាំភ្លើងនោះ
  • ដាំខ្ទះឲ្យក្តៅដាក់ប្រេងឆា ដាក់ម្ទេសឆ្អើរ កាពិ គ្រឿង សាច់ត្រីបុក ប្រេងគ្រាប់ការី ខ្ទិះដូង លីងឲ្យឈ្ងុយ សឹមដាក់ទឹកស៊ុប អំបិល ស្ករស ម្សៅស៊ុប ទឹកក្រូចឆ្មា ដាំវាឲ្យពុះកុំឲ្យរាវពេក ឬខាប់ពេក មានព៌ណក្រហមស្អាត ភ្លក្សរសជាតិ បើជូរអែមៗល្មមតាមចំណូលចិត្តសឹមបង់សណ្តែកដីលីងចូល
  • ដួសទឹកគ្រឿងនោះស្រោចលើត្រី លើកញ្ឆែត ពេលទទួលទានដាក់ភ្លើងពីក្រោមខ្ទះ រឺឆ្នាំង ពិសាក្តៅៗពិតជាឆ្ងាញ់ខ្លាំងណាស់
  • ពេលពិសា សូមចាប់កញ្ឆែតញ៉ាំឲ្យរហ័ស ព្រោះកញ្ឆែតបើត្រូវកំដៅយូរវានឹងស្វិតធ្វើឲ្យយើងពិបាកទំពារ។ អាចបន្ថែមកញ្ឆែតរហូតនៅពេលកំពុងញ៉ាំ