Join Our Telegram Channel
Directions
- ជ្រើសរើសងាវស្រស់។ ងាវស្រស់ឬងាវរស់ជាធម្មតាបិទមាត់របស់វាជិត ឬមានលៀនសាច់ចេញក្រៅសំបក។ លោកអ្នកអាចយកដៃចាប់ទាញមើលថាតើសំបកវាតឹងណែនឬក៏អត់។ ប្រសិនបើងាវនោះងាប់ វានឹងចំហមាត់របស់វា ឬចាប់បើកមាត់ចេញយ៉ាងស្រួល។
- ត្រាំងាវក្នុងទឹកស្អាតចោលរយៈពេល ១ ម៉ោងដើម្បីឱ្យវាខ្ជាក់ក្អែលដីចេញឱ្យអស់ពីសំបកងាវ។
- ដាំទឹកក្តៅឱ្យពុះ រួចដាក់ទឹកខ្មេះ ២ ស្លាបព្រាបាយ ឬក្រូចឆ្មា ២ ស្លាបព្រាបាយ។ ចាប់ផ្តើមដាក់ងាវស្រុសក្នុងទឹកក្តៅរយៈពេល ២០ វិនាទី។
- បន្ទាប់មកចាក់ងាវទាំងនោះចូលក្នុងទឹកកកត្រជាក់ស្រេបរយៈពេល ៣ នាទីសឹមដកដាក់ចាន។ លោកអ្នកនឹងទទួលបានងាវស្រុសដ៏ឆ្ងាញ់ប្លែកមាត់ ខុសពីងាវស្រុសលក់តាមផ្លូវរាប់សិបដងឯណោះ។
- ចុងក្រោយកុំភ្លេចធ្វើទឹកជ្រលក់ និងរៀបចំជីរដើម្បីបន្ថែមឱជារសរឹតតែឆ្ងាញ់ទ្វេដង៕