Join Our Telegram Channel
គ្រឿងផ្សំ
ពោត (6ផ្លែ)
មាន់ស្រែ (1គីឡូ)
ផ្សិតក្រៀម (កន្លះខាំ)
ពងមាន់ (4គ្រាប់)
ខ្ទឹមបារាំង 1ផ្លែ
ខ្ញី (1ដុំតូច)
ជីវាន់ស៊ុយ ស្លឹកខ្ទឹម ខ្ទឹមស
ដុំស៊ុបខ្នរ ,ម្សៅឆា
វិធីធ្វើ
- ដាំទឹកកន្លះឆ្នាំង ស្ងោរមាន់អោយផុយសាច់ យកមកបេះជាសសៃល្អិតបំផុត
- ផ្សិតក្រៀម ដាក់ត្រាំទឹកក្ដៅហើយលាងទឹកអោយស្អាតយកមកហាន់ជាសសៃតូច
- ខ្ញីចិតជាចំណិត, ពោតចិតកុំអោយដល់ស្នូលពេក
- ពងមាន់គោះហើយវាយអោយសព្វ, ,ខ្ទឹមសដុំវាបែកៗ
- ម្សៅឆាដាក់៤ស្លាបព្រាចូលទឹកកន្លះចានចង្កឹះ
- ដាក់ខ្ញី ខ្ទឹមបារាំងដាក់ទាំងមូល ខ្ទឹមស ដុំស៊ុប ផ្សិតដែលចិតជាចំនិត និងសាច់មាន់សសៃចូលក្នុងទឹកស៊ុបមាន់ រំងាស់១០នាទី
- ដាក់ពោតចូល រំងាស់ថែម១៥នាទីទៀត
- ដាក់គ្រឿងផ្សំចូល ម្សៅស៊ុបខ្នរ អំបិល ម្រេចតិច ស្កស ហើយកូរវាអោយវិលទើបចាក់ពងមាន់ចូល
- ពេលពុះ ទើបចាក់ទឹកម្សៅឆាចូល (កូរវាផងពេលចាក់) ភ្លក់មើលអោយមានរសជាតិប្រៃលំៗ ស្រាល (ស៊ុបគេមិនធ្វើអោយប្រៃទេ)
- ពេលដួសដាក់ចាន ថែមជីវ៉ាន់ស៊ុយ ស្លឹកខ្ទឹម ម្រេច ជាការស្រេច
- (ខ្ទឹមបារាំង គេដាក់យករសជាតិ និងក្លិន មិនមែនបន្លែក្នុងស៊ុបទេ ហើយខ្ញីដាក់យកក្លិនឈ្ងុយដែរ ខ្ទឹមដាក់កាត់ឆ្អាប)