វិធីធ្វើសម្លចាប់ឆាយ

Join Our Telegram Channel

គ្រឿងផ្សំ

  • មាន់ស្រែ ឆ្អឹងជ្រូក ប្រហិតត្រី ប្រហិតសាច់ជ្រូក (មិនដាក់ក៏បាន)

  • ពពុះសណ្ដែក ដាក់បំពងដាក់ភ្លើងតិចៗ ហើយកាត់១ចង្អុលដៃ

  • ផ្សិតក្រៀម ដាក់ត្រាំទឹកក្ដៅអោយរីក ច្របាច់ទឹកអោយអស់ទឹក រួចយកទៅបំពង

  • ស្បែកជ្រូក ត្រាំទឹកក្ដៅ ហើយកាប់ប៉ុនៗមេជើង

  • បង្គាក្រៀម យុីហឺ ដាក់ត្រាំទឹកធម្មតា ដុំសុ៑ប ខ្ទឹមស ខ្ទឹមក្រហម

  • ខាត់ណា ថៃថាវ ការ៉ុត ស្នៀតពោតស្ពៃបូកគោ ផ្សិតចំបើង ផ្កាចេក ស្លឹកខ្ទឹម ជីវ៉ាន់សុ៑យ

វិធីធ្វើ

  • ចិញ្រ្ជាំខ្ទឹមស ពុះខ្ទឹមក្រហមជា៤ ដាក់បំពងប្រេងអោយឈ្ងុយ
  • ដាក់សាច់មាន់ដែលកាប់ដុំៗហើយ និងឆ្អឹងជ្រូក ដាក់ឆាចូលគ្នា
  • ដាក់បង្គាក្រៀម និងយុីហឺ ផ្សិតក្រៀម
  • ហើយដាក់គ្រឿង អំបិល ម្សៅសុ៑ប ស្ករសតិច ទឹកត្រី ច្របល់អោយសព្វ ចូលជាតិហើយ ចាក់ទឹកចូល រំងាស់ អោយផុយសាច់តិច ចាំដាក់ប្រហិតត្រីចូល
  • ពេលពុះ ដាក់ពពុះសណ្ដែក ស្បែកជ្រូក ដុំសុ៑ប ហើយដាក់បន្លែចូល ដាក់ថៃថាវ ការ៉ុត ស្នៀតពោត និង ដើមខាត់ណា
  • ដាក់ស្ពៃ ផ្កាចេក និងស្លឹកខាតណាចូល ភ្លក់មើលអោយល្មម តែសាបទុកមិនបានយូរទេ
  • ចិញ្រ្ជាំខ្ទឹមស បំពងទុករោយពីលើ ជា១ស្លឹកខ្ទឹម និង ជីវ៉ាន់សុ៑យ