វិធីធ្វើយ៉ាហន

Join Our Telegram Channel

Ingredients

  • សាច់គោ បង្គា មឹក

  • បន្លែ ស្ពៃបូកគោ ផ្សិត

  • ម្ទេសក្រៀម ចិញ្ច្រាំអោយម៉ត់ (ចង់បានសម្លរក្រហមល្អ ដាក់អោយច្រើនបន្តិច)

  • ខ្ទិះដូង (ខ្ទិះដើម)

  • កាពិ (ដាក់ក៍បាន មិនដាក់ក៍បាន តាមការចូលចិត្ត)

  • គ្រឿងសាតេ

  • ប្រេងអូលីវ

  • ស្ករត្នោត ម្សៅស៊ុប អំបិល ប៊ីចេង

  • ទឹកស៊ុប

  • ស្លឹកក្រូចសើច

  • ខ្ទឹមសចិញ្ច្រាំអោយម៉ត់

  • សណ្ដែកដីលីង បុកអោយរៀងម៉ត់បន្តិច

  • គល់ស្លឹកគ្រៃ, រំដេង

Directions

  • ដាក់ឆ្នាំងទុកអោយក្ដៅ រួចដាក់ខ្ទិះដូងចូល ទុកអោយពុះ ហើយដាក់ ស្លឹកក្រូចសើច ខ្ទឹមសចិញ្ច្រាំ កាពិ ម្ទេសក្រៀម គ្រឿងសាតេ រួចកូរអោយរលាយចូលគ្នាអស់ ទុកអោយពុះឡើងឈ្ងុយ
  • បន្ទាប់មកដាក់ ស្ករត្នោត ម្សៅស៊ុប អំបិល ប៊ីចេង ប្រេងអូលីវ និង ទឹកដោះគោខាប់ចូលបន្តិច កូរអោយសព្វជាមួយគ្រឿង
  • រួចចាក់ទឹកស៊ុប រឺ ទឹកដូងចូល រួចភ្លក់មើលអោយល្មម តាមការចូលចិត្ត (មុខម្ហូបនេះធ្វើកុំអោយប្រៃ) ទើបដាក់សណ្ដែកដីចូល កូរអោយសព្វ រួចជាការស្រេច ។
  • ដួសចេញមកដាក់ឆ្នាំងដែលត្រូវទទួលទាន ហើយមកដាក់លើចង្កានវិញ ដោយប្រើភ្លើងតិចៗ និងដាក់ ជាមួយសាច់គោ គ្រឿងសមុទ្យ តាមការចូលចិត្តរបស់លោកអ្នក ជ្រលក់ជាមួយទឹកតៅហ៊ូ ។
  • * របៀបធ្វើទឹកតៅហ៊ូ
  • ដាក់ខ្លាញ់ចូលក្នុងខ្ទះ ដាក់ខ្ទឹមសបំពងចូលអោយឈ្ងុយ រួចដាក់តៅហ៊ូ ( តៅហ៊ូដប ) ហើយដាក់ស្ករស និង ប៊ីចេងបន្តិច កូរអោយសព្វចូលជាតិ ភ្លក់មើលអោយល្មមកុំអោយប្រៃពេក រួចជាការស្រេច ។