វិធីធ្វើភ្លាក្តាមសេះ

Join Our Telegram Channel

Ingredients

  • ក្ដាមសេះ

  • ម្ទេសប្លោកក្រហម & លឿង & ខៀវ

  • ខ្ទឹមបារាំង

  • ជីរអង្កាម ឬក៏ជីរគ្រប់មុខក៏បាន

  • សាឡាត់

  • ខ្ទឹមស & ខ្ទឹមក្រហម & ម្ទេស

  • ជីរវាន់ស៊ុយ & ជីរណា & ស្លឹកខ្ទឹម

  • ក្រូចឆ្មារ ឬ ទឹកក្រូចឆ្មារ

  • ស្ករស & ទឹកត្រី & អំបិល & បីចេង

Directions

  • ក្ដាមសេះ បកលាងទឹកអោយស្អាត កាត់ជាពីរ ពុះជាចំរៀកតូចៗ ល្មម។
  • យកម្ទេសប្លោកក្រហម & លឿង & ខៀវ ទៅលាងទឹកអោយស្អាត ហាន់ជាសសៃៗ តូចៗ រួចយកទៅត្រាំទឹកកកបន្តិច អោយបន្លែវាស្រួយ
  • ខ្ទឹមបារាំង បកសំបកចេញយកទៅលាងទឹកអោយស្អាត រួចហាន់ជាសសៃៗ តូចៗ យកទៅត្រាំទឹកកកបន្តិច អោយវាស្រួយ
  • បេះសាឡាត់អោយស្អាតយកទៅលាងទឹក ទុកទ្រនាប់ក្រោមចានភ្លា
  • ចិញ្ច្រាំខ្ទឹមស & ខ្ទឹមក្រហម & ម្ទេស អោយម៉ត់ចូលគ្នា
  • យកចានធំមួយ ចាក់ខ្ទឹមស .ខ្ទឹមក្រហម. ម្ទេសចិញ្ច្រាំចូលលាយ ស្ករស អំបិល បីចេង ទឹកត្រី ទឹកក្រូចឆ្មារ ចូលភ្លក់រស់ជាតិល្មមតាមចំណូលចិត្ត គ្រួសារ និមួយៗ
  • រួចចាក់ ក្តាមចូលច្របល់ អោយសព្វបន្តិច ដាក់បន្លែរ ដែលយកទៅត្រាំទឹកកក នោះចូល ដាក់ជីរណា ជីរវាន់ស៊ុយ ស្លឹកខ្ទឹម ជីរគ្រប់មុខ ឬជីរអង្កាម ចូលច្របល់អោយសព្វទុកមួយអន្លេីរ
  • យកចានមួយរៀប សាឡាត់ដាក់ពីរលេីចានរួចដូសភ្លាក្ដាមមកចាក់ពីរជាការស្រេច