វិធីធ្វើប្រហុកដុតក្រសាំងខ្ចប់ស្លឹករមៀត

Join Our Telegram Channel

Ingredients

  • ប្រហុក

  • ក្រសាំង

  • សាច់ជ្រូកបីជាន់

  • ស្លឹករមៀត & ស្លឹកចេក

  • ខ្ទឹមស & ខ្ទឹមក្រហម

  • គល់ស្លឹកគ្រៃ & ស្លឹកក្រូចសើច

  • ស្ករស អំបិល ម្សៅស៊ុប

  • ត្រសក់ & ការ៉ុត

  • ត្រប់ស្រួយ & ពពាយ

  • ត្រប់វែង និងសណ្ដែកកួរ

  • ម្ទេស

Directions

  • ដំបូងត្រូវយកត្រីប្រហុកទៅលាងទឹកឲ្យស្អាត រួចសឹមយកមកចិញ្ច្រាំឲ្យម៉ដ្ឋល្អ។
  • សាច់ជ្រូកបីជាន់ត្រូវចិញ្ច្រាំមុននឹងបន្ថែមក្រសាំង ខ្ទឹមស ខ្ទឹមក្រហម ចិញ្ច្រាំចូលគ្នា។
  • ចំពោះស្លឹកគ្រៃ និងស្លឹកក្រូចសើចត្រូវបុកវាក្នុងត្បាល់ឲ្យម៉ដ្ឋសិន សឹមយកមកចិញ្ច្រាំជាមួយប្រហុក និងសាច់ជ្រូកបីជាន់ ដោយបន្ថែមម្ទេស ស្ករស អំបិល និងម្សៅស៊ុប។
  • ប្រហុកដែលចិញ្ច្រាំរួចត្រូវខ្ចប់ស្លឹករមៀត ហើយរុំស្លឹកចេកមួយជាន់ទៀតដើម្បីឲ្យវាមានក្លិនឈ្ងុយ មុននឹងយកទៅដុតរយៈពេលប្រមាណ ២០ នាទីដោយប្រើកម្ដៅភ្លើងងំតិចៗ។
  • បញ្ជាក់៖ ប្រហុកដុតនេះអាចញ៉ាំផ្ទាប់ជាមួយបន្លែអន្លក់ត្រសក់ការ៉ុត ត្រប់ស្រួយ ពពាយ ត្រប់វែង និងសណ្ដែកកួរ ឬបន្លែដទៃទៀតតាមចំណូលចិត្ត៕