វិធីធ្វើបុកទឹកគ្រឿងបែបអ្នកឦសាន

Join Our Telegram Channel

Ingredients

  • ត្រីអាំង ឬ ត្រីស្ងោរ (បេះយកសាច់)

  • ត្រីឆ្អើរ (បេះយកសាច់)

  • ម្ទេស, ខ្ទឹមស ខ្ទឹមក្រហម, ត្រប់ពិជលំញង

  • ជីគ្រប់មុខ (ហាន់ជាចំណិតតូចៗ)

  • ទឹកប្រហុក

  • ក្រូចឆ្មា (ច្របាច់យកទឹកទុកជាស្រេច)

  • ប៊ីចេង, ស្ករស, អំបិល

  • បន្លែអន្លក់ខ្ចី
  • ស្ដៅ ផ្កាស្នោ

  • ផ្កាកំប្លោក ស្ពៃកក្តោប

  • ស្ពៃក្រញាញ់ កញ្ឆែត

  • ត្រសក់ ត្រប់ ឬបន្លែផ្សេងៗតាមចំណូលចិត្ត

Directions

  • ត្រីអាំង ឬ ត្រីស្ងោរ ត្រីឆ្អើរបេះរួចបុក ទុកមួយអន្លើ។
  • បន្ទាប់មកយក ម្ទេស, ខ្ទឹមស ខ្ទឹមក្រហម, ត្រប់ពិជលំញង លីញជាមួយគ្នាអោយឆ្អិនរួចយកទៅបុក ហើយដួសដាក់ច្របល់ជាមួយត្រីដែលបុកហើយ។
  • បន្ទាប់មកគ្រឿងផ្សំដែលមានទាំងប៉ុន្មានដាក់បញ្ចូលគ្នាទាំងអស់ ភ្លក់មើលតាមចំណូលចិត្ត ជាការស្រេច។
  • ដួសទឹកគ្រឿងដាក់ចាន ហូបផ្ទាប់ជាមួយបន្លែអន្លក់ខ្ចី តាមចំណូលចិត្ត រឹតតែឆ្ងាញ់