Join Our Telegram Channel
Ingredients
បង្គាបកសំបកវះយកអាចម៍ខ្នងចេញ
មឹកកាត់វាកង់ៗ
ខ្ទឹមសចិញ្ច្រាំ
ទឹកប្រេងខ្ចង
ទឹកត្រី & ប៊ីចេង & ស្ករស
ពងទា ឬពងមាន់
បាយស
អាចដាក់បន្លែក៏បានដូចជា សណ្តែកគួរហាន់កង់ខ្លីៗ ការ៉ុតហាន់ដុំតូចៗ ពោត……
Directions
- ដាក់ខ្ទះ ដាក់ប្រេងឆាពេលខ្ទះក្តៅដោយបើកភ្លើងតិចៗ ដាក់ខ្ទឹមស គ្រឿងសមុទ្រ ឆា២-៣ត្រឡប់ ដាក់ទឹកប្រេងខ្ចង ទឹកត្រីបន្តិចបានហើយ ស្ករស ប៊ីចេង (ឆាវាចូលគ្នា)។
- ដាក់ពងទាចូល( កុំទាន់អាលឆាចាំអោយពងទាឆ្អិនបន្តិចចាំឆាដើម្បីអោយពងទារៀងដុំបន្តិច)។
- ដាក់បន្លែ (ឆា២-៣ត្រឡប់) ដាក់បាយសចូល ឆាវាចូលគ្នាអោយបាយរៀងក្រៀមស្ងួតបន្តិច រួចភ្លក់មើល ហើយរោយស្លឹកខ្ទឹមពីលើជាការស្រេច។