វិធីធ្វើតុងយាំបង្កង

Join Our Telegram Channel

Ingredients

  • បង្កងស្រស់ 7 ក្បាល

  • គល់ស្លឹកគ្រៃមួយគល់

  • ខ្ទឹមស & ខ្ទឹមក្រហម 2-3 កម្ពឹស

  • តុងយាំ 1 ដុំតូច

  • អំបិល 1 ស្លាព្រាកាហ្វេ

  • ទឹកត្រី 1 ស្លាព្រាបាយ

  • ស្ករ 2 ស្លាព្រាកាហ្វេ

  • ប៊ីចេង 1 ស្លាព្រាកាហ្វេ

  • ស្លឹកជី

  • រំដេង 1 ដុំតូច

  • ស្លឹកក្រូចសើច 3 សន្លឹក

  • ផ្សិតចំបើង & ប៉េងប៉ោះ

Directions

  • អ្នកអាចយកខួរបង្កងចេញ ឬក៏មិនបាច់យកចេញក៏បាន រួចលាងបង្កង និងជីឲ្យស្អាត។
  • ចិញ្ច្រាំខ្ទឹមដាក់បំពងឲ្យឈ្ងុយដួសដាក់ចានទុកមួយអន្លើ។ ចំណែកឯរំដេងត្រូវយកទៅដុតឲ្យឈ្ងុយដំឲ្យទក់ រួចដំគល់ស្លឹកគ្រៃឲ្យទក់ដូចគ្នា។
  • ដាក់ដាំទឹកឲ្យពុះបន្ទាប់មកដាក់បង្កង, ជី, រំដេង , ស្លឹកក្រូចសើច និងគល់ស្លឹកគ្រៃចូលចាំមួយ រំពុះដាក់ ផ្សិតចំបើង ប៉េងប៉ោះ តុងយាំចូលកូរឲ្យសព បន្លែមប៊ីចេងស្ករទឹកត្រីអំបិលចូល (ប្រសិនបើអ្នកយកខួរបង្កងចេញបង្កងត្រូវចាក់ខួរចូល) ចាំហូតដល់បង្កងឆ្អិនជាការស្រេច។
  • នៅពេលដែលអ្នកញ៉ាំត្រូវដាក់ក្នុងឆ្នាំងភ្លើង ដើម្បីឲ្យនៅក្តៅៗ ព្រោះវាអាចជួយបន្ថែមឲ្យមានរសជាតិឆ្ងាញ់ថែមមួយកម្រិតទៀត។