វិធីធ្វើក្រពះជ្រូកទ្រង់គ្រឿងមានរសជាតិឆ្ងាញ់

Join Our Telegram Channel

Ingredients

  • ក្រពះជ្រូក & ជើងជ្រូក

  • ខ្ទឹមក្រហម ខ្ទឹមស

  • យិនស៊ិន

  • រំដេង & ម្រេច

  • គ្រឿងប៉ូចកាក់ & ឈើឯម

  • ស្ករស & ស្ករត្នោត

  • អំបិល & ម្សៅស៊ុប

  • ស្ពៃជ្រក់

  • ការ៉ុត & ត្រសក់

  • និងម្ទេស។

Directions

  • ដំបូងត្រូវយកក្រពះជ្រូកមកលាងទឹក ដោយប្រើសាជូរដើម្បីកាត់ចម្អាប និងក្លិនមិនល្អរបស់វា ហើយទុកមួយអន្លើសិន។
  • ជើងជ្រូកត្រូវពន្លះយកស្បែក ហើយចៀរខ្លាញ់ជ្រូកចេញពីស្បែកនោះ។
  • ស្បែកជ្រូកដែលយកខ្លាញ់ចេញហើយត្រូវហាន់ជាបន្ទះ។
  • ចំណែកឯ ខ្ទឹមស ខ្ទឹមក្រហម និងត្រូវហាន់ជាចំណិតៗ។
  • យិនស៊ិន និងម្រេចត្រូវយកមកប្រឡាក់ជាមួយស្បែកជ្រូក ដោយបន្ថែមគ្រឿងផ្សំរសជាតិមានស្ករស អំបិល និងម្សៅស៊ុប។
  • ក្រោយពីផ្សំគ្រឿងឲ្យចូលជាតិរួចត្រូវយកស្បែកជ្រូកនោះមកញាត់ក្នុងក្រពះជ្រូកឲ្យណែនល្មម មុននឹងដេរភ្ជិតក្រពះជ្រូក ហើយទុកដោយឡែក។
  • ទឹកសម្រាប់រម្ងាស់ក្រពះជ្រូកដំបូង ត្រូវដំខ្ទឹមស និងខ្ទឹមក្រហម រួចយកទៅកម្លោចជាមួយស្ករត្នោតឲ្យឡើងជើងអង្ក្រង សឹមចាក់ទឹកចូលប្រមាណជាកន្លះឆ្នាំង។
  • ចាប់ផ្ដើមដាក់គ្រឿងប៉ូចកាក់ និងឈើឯមចូល ហើយទុកឲ្យទឹកស្ងោរនោះពុះកញ្ជ្រោលខ្លាំង ទើបដាក់ក្រពះជ្រូកចូលឆ្នាំងសន្សឹមៗ ហើយបន្ថយភ្លើង។
  • ស្ងោរក្រពះជ្រូកនោះដោយត្រឡប់វាជារៀងរាល់ ១៥ នាទីម្ដង។
  • ក្រពះជ្រូកនោះត្រូវចំណាយពេលស្ងោរពី ៣ ទៅ ៤ ម៉ោងអាស្រ័យទៅតាមទំហំរបស់វា។
  • ក្រពះជ្រូកនេះគេទទួលទានជាមួយជ្រក់ស្ពៃដើម្បីកុំឲ្យរងាន់៕