វិធីឆាឡុកឡាក់សាច់គោផុយស្រួយ

Join Our Telegram Channel

Ingredients

  • សាច់គោ (សាច់ផុយ)

  • សាឡាដ & ប៉េងប៉ោះ

  • សណ្តែកបារាំង & ត្រសក់

  • ក្រូចឆ្មា

  • ប្រេងឆា

  • ខ្ទឹមស & ខ្ទឹមបារាំង

  • អំបិល & ស្ករស

  • ម្រេច & ប្រេងខ្យង

Directions

  • ហាន់សាច់គោជាដុំតូចៗ
  • លាងបន្លែអោយស្អាតរួចតំរៀបសាឡាដក្នុងចាន
  • ប៉េងប៉ោះពុះជា២ ឬមិនបាច់ពុះរួចហាន់ជាបន្ទះៗដូចក្នុងរូបបន្ទាប់មកតំរៀបនៅលើសាឡាដ
  • ហាន់ត្រសក់ជាចំណិតៗ(ទទឹង)តំរៀបនៅ ក្នុងឬក្រៅរង្វង់ប៉េងប៉ោះ
  • ហាន់ខ្ទឹមបារាំងទទឹងស្តើងៗដូចតំរៀបនៅកណ្តាលរង្វង់ប៉េងប៉ោះនិងត្រសក់
  • កាត់សណ្តែកបារាំងខ្លីៗរួចបំពង (ដាក់ប្រេងបន្តិចក្នុងខ្ទះរួចទុកអោយក្តៅ ចាក់សណ្តែកដែលហាន់រួចចូលឆាត្រលប់រួចគ្របមួយស្របក់ជាការស្រេច) បំពងរួចដួសដាក់លើខ្ទឹមបារាំង
  • បំពងខ្ទឹមសរោយពីលើសណ្តែកបំពង។
  • ឆាសាច់គោរួច ដួសដាក់លើសណ្តែកបំពង
  • ***វិធីឆាសាច់គោ៖
  • ដាក់ប្រេងឆាបន្តិចក្នុងខ្ទះរួចទុកឲ្យក្តៅ ចាក់សាច់ចូលដាក់ស្ករ អំបិល ម្រេច ប្រេងខ្យង(ដាក់រាងច្រើនបន្តិច) ឆាត្រឡប់បន្តិចរួចដួសចេញជាការស្រេច។ បើឆាយូរពេកនឹងធ្វើអោយសាច់គោឡើងស្វិត។
  • ធ្វើទឹកម្រេចក្រូចឆ្មា ទុកញ៉ាំជាមួយជាការស្រេច។
  • បើចូលចិត្តពងមាន់អាចចៀនរាងជ័រព្នៅដាក់ពីលើសាច់គោ។ បើចូលចិត្តទឹកម្ទេស ឬទឹកប៉េងប៉ោះ អាចលួចដាក់បន្តិចបន្តួចពេលឆាជាមួយសាច់គោក៏បាន។
  • ទទួលទានជាមួយបាយសក្តៅៗ