Join Our Telegram Channel
Ingredients
ឆ្អឹងស៊ុប សាច់ហាប៉ាវបន្តិច ឬថែមថ្លើម ហ៊ុន ទៀតក៏បានតាមចំនូលចិត្ត
សាច់ជ្រូកចិញ្ច្រាំ 300ក្រាម
យាហ៊ឺ ហេប៊ី
តៅហ៊ូ 1ដុំ
គីនឆាយ
ការ៉ុត ផ្សិត ខ្ទឹមបារាំង ឬបន្លែផ្សេងទៀតតាមចំនូលចិត្ត
ខ្ទឹមបំពង ស្លឹកខ្ទឹម ជីវ៉ាន់ស៊ុយ
ម្រេច ទឹកត្រី ម្សៅស៊ុប អំបិល ស្ករ
Directions
- សាច់នឹងបន្លែត្រូវលាងទឹកអោយស្អាត រួចទុកមួយឡែកសិន។ ជីឆាយត្រូវបេះអោយតូចៗ
- យកឆ្នាំងដាំទឹកអោយពុះ ដាក់យាហ៊ឺហេប៊ី ឆ្អឹងស៊ុប ហ៊ុន ថ្លើម ស្ងោរអោយឆ្អិនសាច់ទើបស្រង់ហ៊ុន នឹងថ្លើមចេញ។ថ្លើមហាន់ស្តើងៗ ចំណែកហ៊ុនកាត់ដុំៗ
- ចំណែកសាច់ជ្រូកចិញ្រ្ចាំយើងពូតវាអោយមូលទំហំតូចឬធំតាមចំនូលចិត្ត។ កុំភ្លេចដួសពពុះលើទឹកស៊ុបចេញផង
- ពេលសាច់ឆ្អិន ត្រូវដាក់គ្រឿងផ្សំខាងលើចូល។ ភ្លក្សរសជាតិតាមចំនូលចិត្ត សំរាប់ស្ងោរជីឆាយនេះមិនត្រូវដាក់គ្រឿងអោយប្រៃទេ សម្លនេះត្រូវតែសាបបន្តិចតែមានជាតិដោយសាឆ្អឹងស៊ុប
- បើរសជាតិតល្មមហើយ ត្រូវដាក់តៅហ៊ូនឹងបន្លែផ្សេងៗចូល។ ទុកអោយពុះហើយឆ្អិនបន្លែទើបដាក់ជីឆាយចូលតាមក្រោយ
- ពេលជីឆាយរីកវាធ្វើអោយខាប់សម្ល ដូច្នេះហើយសូមដាក់ទឹកអោយបានសមរម្យឬក៏ដាក់ជិឆាយតែពាក់កណ្តាល






