របៀបស្លសម្លរខ្ទិះឆ្អឹងជំនីជ្រូក

Join Our Telegram Channel

Ingredients

  • ឆ្អឹងជំនីជ្រូក 500 ក្រាម (កាប់ជាដុំតូចៗ)

  • ត្រប់ស្រួយ 6-7 ផ្លែ (1 កាត់ជា 2)

  • ខ្ទិះដូង 1 លីត្រ (មិនបាច់មានខ្ទិះដើម ខ្ទិះចុងទេ)

  • ម្ទេសឆ្អើរ 5 ផ្លែ (ចិញ្រ្ចាំឲ្យម៉ត់)

  • អំពិលទុំ 1 ស្លាបព្រាបាយ

  • ជីរណា 2 ដើម

  • ជីនាងវង 1 ក្តាប់

  • កាពិ 1 ស្លាបព្រាកាហ្វេ

  • គ្រឿងបុក

  • ស្លឹកក្រូចសើច 4 សន្លឹក

  • ប្រេងខ្យង

  • ប្រេងឆា, ប៊ីចេង, ស្ករត្នោត, ទឹកត្រី

Directions

  • ដំបូងអ្នកត្រូវដាក់ឆ្នាំងចាក់ប្រេងឆាទុកឲ្យក្តៅបន្តិច រួចដាក់គ្រឿងបុក ស្លឹកក្រូចសើច ម្ទេសឆ្អើរ និងកាពិលីងវាឲ្យឈ្ងុយ។
  • បន្ទាប់ពីលីងហើយចាក់ខ្ទិះដូង ត្រប់ស្រួយ ឆ្អឹងជំនីជ្រូក ស្ករត្នោត ប៊ីចេង ប្រេងខ្យង ទឹកត្រី និងអំពិលទុំ។ រង់ចាំទាល់តែសម្លរពុះ ភ្លក់មើលតាមចំណង់ចំណូលចិត្ត។
  • បញ្ជាក់៖ ជីនាងវង និងជីរណាដាក់ក្នុងឆ្នាំងពេលដាក់ចុះក៏បាន ចាំដាក់ពេលដួសដាក់ចានក៏បាន។