របៀបស្លសម្លម្ជូរយួនត្រីរ៉ស

Join Our Telegram Channel

Ingredients

  • ត្រីរ៉សធំ 1ក្បាល

  • ត្រឡាច មួយកង់

  • ប៉េងប៉ោះ 2ផ្លែ

  • ម្នាស់ 1ជ្រុង

  • ក្រអៅឈូកខ្ចី 3ដើម

  • ផ្សិចចំប៉ើង 2ខាំ

  • ជីលាយជាមួយម្អម កន្លះចានចង្កឹះ

  • ស្ករ ទឹកត្រី ម្សៅស៊ុប អំបិល

  • ទឹកអំពិលទុំ

  • រំដេងនឹងខ្ទឹមស

Directions

  • ត្រីលាងទឹកអោយស្អាតហើយកាត់ជាកង់ៗ។ ចំណែកបន្លែក៏ដូចគ្នា លាងទឹកអោយស្អាតរួចហាន់ហើយទុកមួយឡែកសិន។ ជីនឹងម្អមហាន់អោយល្អិត
  • ដាក់ដាំទឹកអោយពុះរូចហើយបង់រំដេងនឹងខ្ទឹមសចូល រួចហើយបង់ត្រី។ទុកអោយពុះម្តងទៀតទើបដាក់គ្រឿងមានដូចជា ទឹកត្រី ស្ករ អំបិល ម្សៅស៊ុប នឹងទឹកអំពិលទុំ។ ចំពោះសម្លនេះយើងត្រូវប្រើទឹកត្រីអោយច្រើន
  • ភ្លក្សរសជាតិអោយល្មមតាមចំនូលចិត្ត ទើបបង់បន្លែចូលតាមក្រោយ។ ទុកមួយពុះដើម្បីអោយឆ្អិនបន្លែជាការស្រេច
  • ពេលដួសញ៉ាំកុំភ្លេចថែមជី ម្អម នឹងម្ទេសតាមចំនូលចិត្ត