របៀបស្លសម្លម្ជូរគ្រឿងសាច់គោ

Join Our Telegram Channel

Ingredients

  • សាច់គោ 300ក្រាម ហាន់ស្តើង

  • គ្រឿងបុក 2ស្លាបព្រាបាយ

  • ម្ទេសក្រៀមត្រាំទឹកអោយរីកហើយចិញ្ច្រាំអោយម៉ត់ 1ស្លាបព្រាបាយ

  • អំពិលទុំ ឬក្រសាំងក៏បាន

  • ត្រកួតកាត់កង់ៗ

  • ម្ទេសខ្មាំង 2-3ផ្លែ

  • ស្លឹកក្រូចសើច

  • ស្លឹកកន្ទ្រោប យកទៅរោលភ្លើង ហើយបេះតែស្លឹកទុក

  • ប្រហុកចិញ្ច្រាំ

  • ទឹកត្រី

  • អំបិល

  • ស្ករ

  • ម្សៅស៊ុប

Directions

  • ដាក់ឆ្នាំងលើភ្លើងដាក់ខ្លាញ់ ឬប្រេងឆាបន្តិចរួចដាក់ សាច់គោ ប្រហុកចិញ្ច្រាំ គ្រឿងបុក ម្ទេសក្រៀមចិញ្ច្រាំ ស្ករ ទឹកត្រី លាយបញ្ចូលគ្នា កូរអោយសព្វទុកប្រហែល 5-10នាទី
  • ចាក់ទឹកចូលរួចរម្ងាស់រហូតសាច់គោផុយ យកអំពិលទុំដាក់ទៅក្នុងកូនចាន រួចដួសទឹកសម្លដែលកំពុងពុះមកជ្រុះ អំពិល ហើយចាក់ទឹកអំពិលចូលទៅក្នុងឆ្នាំង (កុំដាក់ទាំងអស់អាចថែមថយនៅ ពេលក្រោយបាន) ឬប្រើក្រសាំងកាន់តែឆ្ងាញ់
  • ដាក់ត្រកួន ម្ទេស អំបិល ម្សៅស៊ុបចូល រួចទុកអោយពុះ។ ភ្លក្សរសជាតិតាមចំនូលចិត្ត
  • បើសិនជាចង់អោយជូរអាចថែមទឹកអំពិល
  • ដាក់ស្លឹកក្រូចសើច និង ស្លឹកកន្ទ្រោបដែលរោលភ្លើងហើយចូល
  • រួចរាល់ហើយ អាចទទួលទានបាន