Join Our Telegram Channel
Ingredients
ត្រី 1ក្បាល
ធាងក្តាតខ្លីៗល្មមប្រហែល 5-6ធាង
ម្រះព្រៅ
ប្រហុក
រំដេង
ខ្ទឹមស
ស្ករ អំបិល ម្សៅស៊ុប ទឹកត្រី
អំពិល ឬសណ្តាន់តាមចំនូលចិត្ត
Directions
- លាងត្រីអោយស្អាតល្អដើម្បីកុំអោយឆ្អាប រួចទុកមួយឡែកសិន
- ខ្ទឹមសនឹងរំដេងត្រូវដំអោយបែក
- សំរាប់ធាងក្តាតវិញត្រូវសកសំបកវាអោយស្អាត ហើយចិត្តប្រឆិតៗ រួចយកទៅច្របាច់ជាមួយទឹកអំបិលរហូតដល់វាទ្រមហើយទន់ល្អ (ប្រហែល10-15នាទី) រួចលាងទឹកអោយច្រើនដងដើម្បីអោយអស់ជាតិប្រៃ
- ដាក់ដាំទឹកកន្លះឆ្នាំងល្មម ពេលទឹកពុះដាក់បង់រំដេងជាមួយខ្ទឹមសចូល រួចហើយជ្រុំប្រហុក(ប្រហុកដាក់តិចច្រើនតាមចំនូលចិត្ត)
- បន្ទាប់មកទៀតបង់ក្តាតចូល យើងត្រូវរំងាស់ប្រហែល 15នាទីសិន។ នៅពេលដែលក្តាតឆ្អិនល្អហើយចាំដាក់ត្រីចូលតាមក្រោយ ត្រីត្រូវបង់ពេលទឹកកំពុងពុះខ្លាំង (ត្រូវដួសពពុះក្នុងឆ្នាំងចោលផង)
- ចុងក្រោយបង់គ្រឿងផ្សំខាងលើចូល កុំដាក់អំបិលច្រើនពេកព្រោះប្រហុកប្រៃហើយ។ភ្លក្សរសជាតិតាមចំនូលចិត្តហើយបង់ស្លឹកម្រះព្រៅចូលជាការស្រេច