Join Our Telegram Channel
Ingredients
សាច់មាន់ 5០០ក្រាម ឬមួយចំហៀង
ល្ពៅតូចល្មម 1ផ្លែ
ខ្ទិះដូងដើម 300មីលីត្រ ខ្ទិះចុង 500មីលីលីត្រ
គ្រឿងបុក 2ស្លាបព្រាបាយ
ម្ទេសប្លោកហាន់ ស្លឹកជីរនាងវង ស្លឹកក្រូចសើច
ម្ទេសក្រៀម ចិញ្រ្ចាំអោយម៉ត់
កាពិ
ស្ករ អំបិល ទឹកត្រី ម្សៅស៊ុប
Directions
- សាច់មាន់ហាន់ស្តើងៗឬជាដុំៗ។ ល្ពៅ កាត់ជាដុំៗល្មម
- ដាំឆ្នាំងអោយក្តៅដាក់ខ្ទិះដើមចូល កូរអោយឈ្ងុយហើយឡើងប្រេងទើបដាក់ម្ទេសចិញ្រ្ចាំចូល កូរវាបន្តិចទើបដាក់គ្រឿងបុកចូលតាមក្រោយ កូរច្របល់ទៅមកអោយចូលជាតិគ្នាទើបដាក់កាពិទៀត អាចថែមខ្ទិះចុងបន្តិចកុំអោយខ្លោចឆ្នាំង
- បន្ទាប់មកដាក់សាច់មាន់ចូលរម្ងាស់ប្រហែល 5-10នាទី ហើយថែមខ្ទិះចុងអោយលិចសាច់។ បើសាច់ល្មមផុយហើយត្រូវដាក់ល្ពៅចូល
- រួចហើយបន្ថែមគ្រឿងផ្សំចូល មានដូចជា ទឹកត្រី អំបិល ស្ករ ម្សៅស៊ុបចូលកូរឲ្យសព្វម្តងទៀត។ ភ្លក្សរសជាតិតាមការចូលចិត្ត
- បើល្ពៅឆ្អិនល្មួតហើយត្រូវដាក់ស្លឹកក្រូចសើច ស្លឹកជីរនាងវង និងម្ទេសហាន់ចូលជាការស្រេច






