របៀបស្លសម្លការីសាច់មាន់​ឈ្ងុយឆ្ងាញ់ពិសារ

Join Our Telegram Channel

Ingredients

  • មាន់ធំ 1ក្បាល ឆ្អឹងជំនីជ្រូក 1គីឡូ

  • គ្រឿងបុក(ស្លឹកគ្រៃ រមៀត ខ្ជាយ រំដេង ខ្ទឹមស ខ្ទឹមក្រហម សម្បកក្រូចសើច) 1ត្បាល់ ប្រហែល1ចានចង្កឹះ

  • គ្រឿងការីគ្រប់មុខ(ផ្កាចាន់ ឈើអែម ម្សៅការី ប្រេងគ្រាប់ការីក្រហម) មួយមុខបន្តិចៗ

  • ម្ទេសឆ្អើរចិញ្ច្រាំ ប្រហែលកន្លះចានចង្កឹះ

  • ស្លឹកក្រូចសើច 5-6សន្លឹក

  • កាពិឆៅ 1ស្លាបព្រាបាយ

  • ខ្ទិះដូងដើម 300g ឬប្រើដូង1ផ្លែ ឬមួយចំហៀងតាមចំនូលចិត្ត

  • បន្លែការីគ្រប់មុខ(ដំឡូងបារាំង ឬដំឡូងជ្វា ខ្ទឹមបារាំង សណ្តែកកួរ ត្រប់វែង)មួយមុខបន្តិច

  • សណ្តែកដីលីង (មិនដាក់ក៏បាន)

  • អំបិល កន្លះស្លាបព្រាបាយ

  • ទឹកត្រី 3ស្លាបព្រាបាយ

  • ស្ករត្នោត4-5 ស្លាបព្រាបាយ

  • ប្រេងខ្យង 2-3ស្លាបព្រាកាហ្វេ

  • ម្សៅស៊ុប 1ស្លាបព្រាបាយ

  • ទឹកធម្មតា 2លីត្រ ឬប្រើខ្ទិះដូងចុងជំនួសក៏បាន

Directions

  • សាច់និងបន្លែលាងទឹកអោយស្អាត។ សាច់កាប់ជាដុំៗ ចំណែកបន្លែវិញកុំហាន់តូចពេក ព្រោះវានឹងរលួយអស់ តំឡូងកាប់ធំៗល្មម រួចទុកមួយឡែកសិន
  • ចំពោះដូងបងប្អូនប្រើមួយផ្លែក៏បានបើសិនជាចូលចិត្តញ៉ាំសម្លបែបចាស់គ្រឿង តែបើដាក់ខ្ទិះច្រើនឆ្ងាញ់ខ្លាំងណាស់។ ដូង1ពូតយកទឹកតែ2ទេ​ ខ្ទិះដើមយកខ្ទិះសុទ្ធ​។ រូចហើយច្របាច់ខ្ទិះបន្ទាប់ដាក់ទឹកប្រហែល2លីត្រ។ ច្របាច់2-3ដងក៏បានដើម្បីអោយអស់ខ្ទិះ (កុំភ្លេចត្រូវប្រទឹកក្តោអ៊ុនៗ)
  • ផ្កាចាន់នឹងឈើឯមត្រូវលីងអោយឈ្ងុយជាមុនសិន
  • ដាំឆ្នាំងឲ្យក្តៅ ចាក់ខ្ទិះដូងដើមចូល កូរវាអោយឈ្ងុយហើយឡើងប្រេង ទើបដាក់កាពិមួយស្លាបព្រាបាយចូល កូរវាអោយរលាយសព្វសាច់ជាមួយខ្ទិះដូង រួចដាក់ស្ករត្នោតចូល។ កូរអោយស្ករត្នោតឡើងក្រហមជើងអង្ក្រង
  • បន្ទាប់មកត្រូវចាក់គ្រឿងបុក ស្លឹកក្រូចសើច គ្រឿងការីនឹងផ្កាចាន់ដែលយើងលីងហើយចូល គូរវាអោយសព្វបើស្ងួតឆ្នាំងពេកថែមខ្ទិះចុងចូលបន្តិច កុំអោយវាខ្លោច។ កូរវាអោយពុះហើយឈ្ងុយ
  • ដាក់គ្រឿងផ្សំចូលមានដូចជា ទឹកត្រី ម្សៅស៊ុប ប្រេងខ្យង នឹងអំបិល កូរអោយសព្វហើយមានក្លិនឈ្ងុយ
    ភ្លក្សរសជាតិតាមចំនូលចិត្ត តែសម្លការីត្រូវប្រើគ្រឿងអោយចាស់ទើបឆ្ងាញ់
  • ទើបចាក់សាច់ចូលតាមក្រោយ កូរសាច់អោយសព្វជាមួយគ្រឿង រំងាស់ប្រហែល 15-20នាទីសិន ទើបចាក់ខ្ទិះដូងទីពីរចូលអោយល្មមលិចសាច់ (ថែមទឹកម្តងពីរដង)។ មើលតែសាច់ល្មមផុយហើយទើបយើងចាក់តំឡូងជ្វានឹងតំឡូងបារាំងចូល
  • រំងាស់តំឡូងប្រហែល 5នាទីសិន មុនដាក់ខ្ទឹមបារាំង សណ្តែកគួរ នឹងត្រប់ចូល រំងាស់ថែម5នាទីទៀតជាការស្រេច
  • ស្លដាក់គ្រឿងអោយចាស់ហើយញ៉ាំជាមួយនំបញ្ចុកឬនំប៉័ងកាន់តែឆ្ងាញ់
  • សូមទទួលទានដោយរីករាយ