របៀបស្លម្ជួរព្រលិតលាយជាមួយផ្កាស្នោរ

Join Our Telegram Channel

Ingredients

  • ត្រីកញ្ចុះ 500 ក្រាម

  • កំពឹស 200 ក្រាម

  • ព្រលិត 1 ដុំ

  • ផ្កាស្នោរ តិចច្រើនតាមការចូលចិត្ត

  • ប្រហុក អំពិលខ្ចី ម្អមស្រែ

  • ស្ករ អំបិល ទឹកត្រី ម្សៅស៊ុប

Directions

  • ត្រីត្រូវលាងទឹកអោយស្អាត ចំនែកកំពឹសត្រូវនេះក្បាលវាចេញហើយលាងទឹកអោយស្អាតដូចគ្នា
  • ព្រលិតត្រូវកាច់វាកង់ៗប្រវែងប្រហែល1ថ្នាំងដៃ ផ្កាស្នោរត្រូវបេះអោយស្អាតយកតែផ្កាទេ អំពិលក៏ត្រូវលាងទឹកអោយស្អាតដូចគ្នា
  • ដាក់ដាំទឹកកន្លះឆ្នាំង ពេលទឹកពុះដាក់ស្ងោរអំពិល ពេលអំពិលឆ្អិនស្រង់វាដាក់ក្នងចានមួយឡែកសិន
  • ដាក់ជ្រុំប្រហុក តែត្រូវលាងទឹកផង តែបើប្រហុកសាច់ឬប្រហុកធ្វើខ្លួនឯង មិនបាច់លាងក៏បាន
  • បន្ទាប់មកបង់អំបិល1ចុងស្លាបព្រាបាយ ហើយដាក់ត្រីចូល គ្របគំរបអោយឆ្អិន
  • ពេលត្រីឆ្អិនហើយត្រូវបង់គ្រឿងផ្សំចូល ហើយជ្រុំទឹកអំពិលដែលយើងស្ងោរមុននេះរួចចាក់ចូលសម្ល
  • ភ្លក្សរសជាតិល្មមតាមការចូលចិត្តទើបដាក់កំពឹសចូល ទុកមួយពុះដាក់បន្លែម្តង
  • ចុងក្រោយដាក់ម្អមចូលជាការស្រេច