របៀបស្រុះងាវអោយមានរសជាតិឆ្ងាញ់

Join Our Telegram Channel

Ingredients

  • ងាវ 1គីឡូ

  • ទឹកសូដា 2ដប

  • អំបិល 1ស្លាបព្រាកាហ្វេ

  • ស្ករស 1ស្លាបព្រាកាហ្វេ

  • ក្រូចឆ្មា 3ផ្លែ

  • ម្ទេស

  • បន្លែ មានជី ត្រសក់ ម្រះ តាមចំនូលចិត្ត

  • អំបិលម្រេចក្រូចឆ្មា រឺទឹកត្រីកោះកុង

Directions

  • លាងងាវអោយស្អាតល្អ រួចហើយយកវាទៅត្រាំជាមួយទឹកសូដា រយះពេល30នាទីដើម្បីអោយវាខ្ចាក់ដីចេញ
  • ដាក់ដាំទឹកកន្លះឆ្នាំង អោយល្មមលិចងាវ។ពេលទឹកពុះខ្លាំងដាក់អំបិលនឹងស្ករចូលនឹងច្របាច់ក្រួចឆ្មាមួយផ្លែចូល រួចហើយទើបចាក់ងាវចូលតាមក្រោយ
  • កូរងាវអោយសព្វ រយះពេលត្រឹមតែ30នាទីបានហើយ។រួចចាក់ងាវចូលកញ្ជ្រែងមួយរួចហើយយកវាទៅត្រាំទឹកកក5នាទី ជាកាស្រេច
  • ធ្វើបែបនេះ ងាវមានរសជាតិឆ្ងាញ់ហើយសាច់ពេញល្អ