របៀបស្ងោរស្ពៃជូរជាមួយឆ្អឹងជំនីជ្រូក

Join Our Telegram Channel

Ingredients

  • ឆ្អឹងជំនី 500ក្រាម

  • ស្ពៃជូរ 1គុម្ព ប្រហែល 300ក្រាម

  • ខ្ទឹមស ស្លឹកខ្ទឹម ម្រេច

  • ស្ករ អំបិល ទឹកត្រី ម្សៅស៊ុប

Directions

  • ឆ្អឹងត្រូវលាងទឹកអោយស្អាតរួចកាប់ជាដុំតូចៗល្មម
  • ស្ពៃលាងទឹកអោយស្អាតហើយហាន់ដុំៗប្រវែងមួយថ្នាំងដៃ
  • ដាំទឹកអោយពុះរួចបង់ខ្ទឹមសចូលហើយដាក់អំបិលមួយចុងស្លាបព្រាបាយចូលទើបដាក់ឆ្អឹងជំនីចូល​ រំងាស់វាប្រហែល 15នាទីដើម្បីអោយវាផុយល្អ
  • ពេលសាច់ឆ្អិនផុយល្មមហើយយើងត្រូវដាក់គ្រឿងផ្សំចូល ស្ករកន្លះស្លាបព្រាបាយ ម្សៅស៊ុបកន្លះស្លាបព្រាបាយ ទឹកត្រី1ស្លាបព្រាបាយ ម្រេច1ស្លាបព្រាកាហ្វេ
  • ភ្លក្សរសជាតិតាមចំនូលចិត្ត រួចដាក់បន្លែចូល
  • បន្លែឆ្អិនដាក់ស្លឹកខ្ទឹមចូលជាការស្រេច