របៀបស្ងោរ​ស្ពៃ​ក្តោប​ស្នូល​សាច់​ជ្រូក​ចិញ្ច្រាំ

Join Our Telegram Channel

Ingredients

  • ស្ពៃ​ក្តោប 300 ​ក្រាម​ពុះ​ជា​ពី​ បក​ចេញ​ជា​ស្រទាប់ៗ​លាង​ទឹក​ឲ្យ​ស្អាត

  • សាច់​ជ្រូក 400 ក្រាម​ចិញ្ច្រាំឲ្យ​ម៉ត់

  • ស្លឹក​ខ្ទឹម 3 ដើម​កាត់​យក​តែស្លឹក​ទុក​ទាំង​វែង

  • ផ្សិត 200 ក្រាម (ផ្សិត​ចិន) ពុះ​ជា 2

  • ការ៉ុត 1 ​មើម​កាត់​ទទឹង​ជា​ចំណិតៗ ឬចិត​ជា​ក្បាច់​រឹត​តែ​ល្អ

  • ស្ករស 1 ស្លាប​ព្រា​កាហ្វេ

  • ទឹក​ស៊ី​អ៊ីវ 1 ស្លាប​ព្រា​កាហ្វេ

  • ប្រេង​ខ្យង 1 ស្លាប​ព្រាកាហ្វេ

  • ទឹកត្រី 2 ស្លាបព្រាកាហ្វេ

  • ម្រេច កន្លះស្លាបព្រាបាយ

  • អំបិល 1 ស្លាបព្រាកាហ្វេកន្លះ

  • ម្សៅស៊ុប 1 ស្លាបព្រាកាហ្វេ

  • ប៊ីចេង 1 ស្លាបព្រាកាហ្វេ

  • ខ្ទឹមស 3 កំពឹសចិញ្ច្រាំ

  • ជីវ៉ាន់ស៊ុយ 4 ដើម (2 ដើមហាន់តូចៗ 2 ដើមទុកដាក់ក្នុងឆ្នាំងសម្លរ)

Directions

  • ជា​ដំបូង​ត្រូវ​ដាំ​ទឹក​ស្រុះ​ស្ពៃក្តោប​ និង​ស្លឹក​ខ្ទឹម​ជា​មុន​សិន​ ពេល​ដែល​ទឹក​​ពុះ​អ្នក​ត្រូវ​ដាក់​អំបិល​ 1 ស្លាប​ព្រា​កាហ្វេ​ចូល​ក្នុង​ទឹក​ដែល​កំ​ពុង​ពុះ​នោះ ​បន្ទាប់​មក​ដាក់​ស្ពៃ​ក្តោប​ និង​ស្លឹក​ខ្ទឹម​ចូល​ទុក​ប្រហែល​ជា 30 វិនាទី​ ទើប​ស្រង់​ចេញ​ដាក់​ចូល​ក្នុង​ទឹក​ត្រជាក់​រួច ហើយ​ក៍​ស្រង់​ពី​ទឹក​ត្រជាក់​ទុក​មួយ​ផ្នែក​សិន។​
  • អ្នក​ត្រូវ​យក​ចាន​គោម​ធំ​មួយ​ដើម្បី​ដាក់​ប្រឡាក់​សាច់​ជ្រូក​ចិញ្ច្រាំ​ដែល​មាន​គ្រឿង​ផ្សំ​ដូចជាៈ ​ជីវ៉ាន់ស៊ុយ​ដែល​បាន​ហាន់តូចៗ, ខ្ទឹមស, ម្រេច, ស្ករស, ទឹកស៊ីអ៊ីវ, ប្រេងខ្យង​ និង​ទឹកត្រី 1 ស្លាបព្រាកាហ្វេ, ម្សៅស៊ុប 1 ស្លាបព្រាកាហ្វេ, ប៊ីចេង 1 ស្លាបព្រាកាហ្វេ ​រូច​កូរ​បញ្ចូល​គ្នា​រហូត​ទាក់​តែ​គ្រឿង​ចូល​បាន​សព្វ​ល្អ។​
  • យក​ស្ពៃ​ក្តោប​ដែល​បាន​ស្រុះរួច​ពន្លារ​ឲ្យ​រាប​បន្ទាប់​មក​ដាក់​សាច់​ជ្រូក​ដែល​បាន​ផ្សំ​គ្រឿងរួច ​1 ស្លាបព្រាបាយ​ដាក់​នៅ​ចំហៀង​ស្ពៃ​រួច​ក៍​មូរ​ហើយ​យក​ស្លឹក​ខ្ទឹម​ចង​ឲ្យ​ជាប់​ទុក​មួយ​ផ្នែក​សិន។​
  • យក​ឆ្នាំង​ដាក់​ដាំ​ទឹក​ឲ្យពុះ​ដាក់​ដើម​ជីវ៉ាន់ស៊ុយ, ការ៉ុត, ផ្សិត, អំបិល ​កន្លះស្លាបព្រាកាហ្វេ​ និង​ស្ពៃក្តោប​ដែល​បាន​រុំ​សាច់​ជ្រូក​ចូល​ទៅ​ក្នុង​ឆ្នាំង​រួចគ្រប​ 10-15 នាទី ​ឬ​រហូត​ទាល់​តែ​ឆ្អិន​ជា​ការ​រួចរាល់៕