របៀបស្ងោរសាច់ជ្រូកចិញ្រ្ចាំជាមួយស្ពៃក្រញ៉ាញ់

Join Our Telegram Channel

Ingredients

  • សាច់ជ្រូកចិញ្ច្រាំ 300ក្រាម

  • ស្ពៃកាញ៉ាញ់ 500ក្រាម

  • ខ្ទឹមស ស្លឹកខ្ទឹម ម្រេច

  • ស្ករ អំបិល ទឹកត្រី ម្សៅស៊ុប

Directions

  • សាច់ជ្រូកចិញ្រ្ចាំលាយជាមួយខ្ទឹមស ម្រេច ស្ករ អំបិល ម្សឿស៊ុប មួយមុខបន្តិចៗ ហើយមូលវាជាដុំៗឬមិនមូលក៏បានតាមចំនូលចិត្ត
  • ស្ពៃលាងទឹកអោយស្អាតហើយហាន់ប្រវែងមួយថ្នាំងដៃ
  • ដាំទឹកអោយពុះរួចបង់ខ្ទឹមសចូលហើយដាក់អំបិលមួយចុងស្លាបព្រាបាយចូលទើបដាក់សាច់ជ្រូកចិញ្រ្ចាំចូល បើសិនជាមិនមូលសាច់ទេ​ ត្រូវដួសទឹកសម្លមកជ្រុំសាច់ក្នុងចានអោយបែកសិនចាំចាក់ចូលឆ្នាំង
  • បន្ទាប់មកត្រូវដាក់គ្រឿងផ្សំចូល ស្ករកន្លះស្លាបព្រាបាយ ម្សៅស៊ុបកន្លះស្លាបព្រាបាយ ទឹកត្រី1ស្លាបព្រាបាយ
  • ភ្លក្សរសជាតិតាមចំនូលចិត្ត រួចដាក់បន្លែចូល
  • បន្លែឆ្អិនដាក់ស្លឹកខ្ទឹមចូលជាការស្រេច
  • ពេលញ៉ាំដាក់ខ្ទឹមលីងពីលើកាន់តែធ្វើអោយសម្លយើងកាន់តែឆ្ងាញ់