របៀបស្ងោរសាច់គោជាមួួយដំឡូងបារាំង

Join Our Telegram Channel

Ingredients

  • ដំឡូងបារាំង 4 មើម

  • ការ៉ុត កន្លះមើម

  • ស្លឹកខ្ទឹម + ជីវ៉ាន់ស៊ុយ

  • ប្រេងឆា 1 ស្លាបព្រាបាយ

  • ខ្ទឹមស 2 កំពឹស

  • សាច់គោ (សាច់ឆ្អឹងជំនី) 2 ខាំ

  • បង្គាក្រៀម + មឹកក្រៀម

  • ទឹកត្រី 2 ស្លាបព្រាបាយ

  • ស្ករ កន្លះស្លាបព្រាបាយ

  • អំបិល 1 ស្លាបព្រាកាហ្វេ

  • ម្រេចគ្រាប់ 1 ស្លាបព្រាបាយ

  • ទឹក 1 លីត្រ

Directions

  • ហាន់ខ្ទឹមបារាំងជាដុំតូចល្មម និងហាន់ការ៉ុតជាកង់តូចល្មម
  • ហាន់ស្លឹកខ្ទឹម + ជីវ៉ាន់ស៊ុយសម្រាប់ដាក់ក្នុងសម្ល
  • ហាន់ខ្ទឹមសឲ្យបានម៉ត់
  • ហាន់សាច់គោជាដុំតូចៗល្មម
  • ដាក់ឆ្នាំងលើភ្លើងឲ្យក្តៅ ចាក់ប្រេងឆាចូល រួចដាក់ខ្ទឹមសចូល កូរវាឲ្យមានក្លិនឈ្ងុយ
  • ចាក់សាច់គោចូល រួចឆាវាឲ្យឆ្អិន 50% បន្ទាប់មកចាំចាក់បង្គាក្រៀម + មឹកក្រៀម + គល់ស្លឹកខ្ទឹមចូល ហើយឆាវាចូលគ្នាឲ្យចេញជាតិ និងមានក្លិនឈ្ងុយ
  • ដាក់គ្រឿងផ្សំដូចជាទឹកត្រី ស្ករស អំបិល ម្រេចគ្រាប់ ហើយឆាចូលគ្នាឲ្យសព្ធ
  • រួចចាក់ទឹកចំនួន 1L ចាំររហូតដល់ពុះ បន្ទាប់មកចាំចាក់ដំឡូងបារាំង និងការ៉ុតចូល
  • ដួសពពុះនៅខាងលើចេញឲ្យស្អាត
  • ជាចុងក្រោយ រោយស្លឹកខ្ទឹមពីលើជាការស្រេច និងអាចទទួលទានបានហើយ។