Join Our Telegram Channel
Ingredients
ផ្សិត 3 ខាំ (300 ក្រាម)
សាច់ជ្រូកចិញ្ច្រាំ 2 ខាំ
ម្រេច , ម្រេចគ្រាប់
ស្លឹកខ្ទឹម 1 ស្លាបព្រាបាយ
ខ្ទឹមស 1 កំពឹស
គល់ខ្ទឹម
ទឹក 1 លីត្រ
មឹកក្រៀម / បង្គា 1 ស្លាបព្រាបាយ
ទឹកត្រី 1 ស្លាបព្រាបាយ
ស្ករ កន្លះស្លាបព្រាបាយ
អំបិល 1 ចឹប
Directions
- លាងផ្សិតអោយស្អាត ហាន់ស្លឹកខ្ទឹម និងខ្ទឹមស រួចទុកមួយដុំ។
- ចិញ្ច្រាំសាច់ជ្រូកអោយម៉ត់ រួចច្របល់ជាមួយគ្រឿងផ្សំដូចជាទឹកត្រី ស្ករស ម្រេច ខ្ទឹមស និងស្លឹកខ្ទឹម អោយចូលជាតិ។
- ចាក់ទឹកចូលឆ្នាំង រួចដាំអោយពុះ រួចដាក់មឹក/បង្គារគ្រៀម គល់ខ្ទឹម ខ្ទឹមស ម្រេច , ម្រេចគ្រាប់
- ច្របាច់ល្បាយសាច់ជ្រូកជាបំណែកតូចៗ រួចចូលក្នុងឆ្នាំង។ ត្រូវប្រាកដថាបន្ថយភ្លើងដើម្បីចៀសវាងកុំអោយពុះខ្លាំង។ រួចចាំបន្តិចរហូតដល់សាច់ជ្រូកឆ្អិនល្អ។
- ដាក់គ្រឿងផ្សំដូចជា ទឹកត្រី 1 ស្លាបព្រាបាយ ស្ករ កន្លះស្លាបព្រាបាយ អំបិល 1 ចឹប
- ចុងក្រោយនៅពេលដែលទឹកពុះហើយ ត្រូវដាក់ផ្សិតចូល រួចចាំឲ្យវាពុះម្តងទៀត រួចចាំដាក់ស្លឹកខ្ទឹមចូលជាការស្រេច។