របៀបស្ងោរប្រហិតត្រីជាមួយស្ពៃក្រញ៉ាញ់

Join Our Telegram Channel

Ingredients

  • ប្រហិតត្រី 500ក្រាម

  • ស្ពៃកាញ៉ាញ់ 500ក្រាម

  • ខ្ទឹមស ស្លឹកខ្ទឹម ម្រេច

  • ស្ករ អំបិល ទឹកត្រី ម្សៅស៊ុប

Directions

  • ប្រហិតត្រីត្រូវវៃឬបុកក៏បានដើម្បីអោយសាច់ត្រីស្វិត ហើយត្រូវដាក់គ្រឿងចូលបន្តិចផងដើម្បីអោយសាច់ត្រីមានរសជាតិឆ្ងាញ់
  • ម្រេច ស្ករ អំបិល ម្សៅស៊ុប ស្លឹកខ្ទឹម ខ្ទឹមចិញ្ច្រាំ មួយមុខបន្តិចៗ
  • ស្ពៃលាងទឹកអោយស្អាតហើយហាន់វាខ្លីៗ
  • ដាំទឹកអោយពុះរួចបង់ខ្ទឹមសចូលហើយដាក់អំបិលមួយចុងស្លាបព្រាបាយចូលទើបដាក់ប្រហិតចូល
  • ពេលប្រហិតអណ្តែតបានន័យថាវាឆ្អិនហើយ ដូច្នេះយើងត្រូវដាក់គ្រឿងផ្សំចូល ស្ករកន្លះស្លាបព្រាបាយ ម្សៅស៊ុបកន្លះស្លាបព្រាបាយ ទឹកត្រី1ស្លាបព្រាបាយ
  • ភ្លក្សរសជាតិតាមចំនូលចិត្ត រួចដាក់បន្លែចូល
  • បន្លែឆ្អិនដាក់ស្លឹកខ្ទឹមចូលជាការស្រេច
  • ពេលញ៉ាំដាក់ខ្ទឹមលីងពីលើកាន់តែធ្វើអោយសម្លយើងកាន់តែឆ្ងាញ់