Join Our Telegram Channel
Ingredients
ស្លឹកខ្ទឹម ១គុម្ព
ម្ទេស ១ ឬ ២ផ្លែ
ក្រូចឆ្មា ១ផ្លែ
ត្រី ៤០០ក្រាម
ប៊ីចេង កន្លះស្លាបព្រាបាយ
ម្សៅស៊ុប
គល់ស្លឹកគ្រៃ ១គល់
បន្ថែមអង្ករ កន្លះស្លាព្រាកាហ្វេ
ស្លឹកក្រូចសើច រំដេង
ស្ករសរ ២ស្លាព្រាកាហ្វ
ទឹកត្រី ៤ស្លាព្រាបាយ
អំបិល ១ស្លាព្រាកាហ្វេ
ផ្សិតឈូក(ចំបើង) ២០០ក្រាម
Directions
- ជាដំបូងអ្នកត្រូវធ្វើត្រីនិងលាងទឹកឲ្យស្អាតកាត់ជាកង់ៗ។
- ដាក់ដាំទឹក ព្រមទាំងបន្ថែមអង្ករកន្លះស្លាព្រាកាហ្វេស្លឹកក្រូចសើច រំដេងចូល ហើយយកគល់ស្លឹកគ្រៃដំឲ្យទក់ដាក់ចូលក្នុងឆ្នាំងដែលដាំទុកនោះ រង់ចាំឲ្យពុះដាក់ត្រីចូលកូរឲ្យសព្វ
- រួចបន្ថែមអំបិលមួយស្លាព្រាកាហ្វេ, ទឹកត្រី ៤ស្លាព្រាបាយ,ស្ករស ២ស្លាព្រាកាហ្វ រង់ចាំមួយរំពុះរហូតដល់ត្រីរាងឆ្អិនបន្តិច សូមដាក់ផ្សិតចូលបន្ទាប់មករំងាស់មួយរំពុះ ភ្លក់មើលតាមចំណូលចិត្តជាការស្រេច។
- នៅពេលដែលដួសដាក់ចានអ្នកត្រូវបន្ថែមស្លឹកខ្ទឹមក៏ដូចជាម្ទេសព្រមទាំងក្រូចឆ្មារចូលផង។