Join Our Telegram Channel
Ingredients
ជើងជ្រូក 1 ចំហៀង
ស្ពៃកំប៉ុង 1 កំប៉ុង
ស្លឹកខ្ទឹម ជីរវ៉ាន់ស៊ុយ ម្ទេស ខ្ទឹមស ការ៉ុត
ស្ករ ទឹកត្រី ម្សៅស៊ុប
Directions
- ជើងជ្រូកត្រូវលាងទឹកអោយស្អាត ហើយកាប់ជាដុំៗ
- ស្ពៃកំប៉ុងត្រូវលាងទឹកអោយស្អាត (លាងច្រើនទឹកព្រោះវាប្រៃខ្លាំង) រួចហាន់ជាបន្ទះស្តើងៗ
- ការ៉ុតហាន់ដុំៗឬជាបន្ទះក៏បាន តាមចំនូលចិត្ត
- ដាក់ដាំទឹកបន្តិចអោយពុះរួចស្រុះជើងជ្រូកចោលម្តងសិន រួចលាងទឹកវាអោយស្អាត
- ដាក់ដាំទឹកមួយឆ្នាំងទៀត ពេលទឹកពុះត្រូវដាក់ជើងជ្រូកចូល រំងាស់វាប្រហែល 20-25 នាទីដើម្បីអោយសាច់ផុយ
- បន្ទាប់មកត្រូវដាក់ស្ពៃចូល រំងាស់ជាមួយគ្នា ព្រោះស្ពៃកំប៉ុងក៏ត្រូវរំងាស់ដែរ (អ្នកខ្លះគាត់ដាក់ទឹកស្ពៃចូលទៀតតែខ្ញុំមិនដាក់ទេព្រោះទឹកវាប្រៃ) ចំនែកអំបិលក៏ខ្ញុំអត់ប្រើដែរ ប្រើតែទឹកត្រីប៉ុណ្ណោះ
- ដាក់ការ៉ុតចូលរួចដាក់គ្រឿងផ្សំ ទឹកត្រីស្លាបព្រាបាយ ស្ករស កន្លះបាយ ម្សៅស៊ុបកន្លះស្លាបព្រាបាយ
- ភ្លក្សរសជាតិតាមការចូលចិត្ត ពេលដួសញ៉ាំចាំថែមជីរវ៉ាន់ស៊ុយនឹងស្លឹកខ្ទឹមពីលើជាការស្រេច