របៀបស្ងោរចាប់ឆាយ

Join Our Telegram Channel

Ingredients

  • សាច់ជ្រូក ( កាត់ជាដុំល្មម )

  • ការ៉ុត ឆៃថាវ កាត់ប្រហែល 2ថ្នាំងដៃ ពុះជាបួន

  • ផ្សិតក្រៀម ដាក់ត្រាំទឹកអោយទន់

  • ស្បែកជ្រូក ដាក់ត្រាំទឹកអោយទន់

  • ស្ពៃក្ដោប

  • បង្គាក្រៀម និង យីហឺ ដាក់ត្រាំទឹក រួចហាន់តូចល្មម

  • ខ្ទឹមសចិញ្ច្រាំ

  • ទឹកត្រី ស្ករត្នោត ម្សៅស៊ុប អំបិល ម្រេច

  • គល់ខ្ទឹម ស្លឹកខ្ទឹម

Directions

  • យកសាច់ជ្រូកមកដាក់លាយជាមួយខ្ទឹមសចិញ្ច្រាំ ទឹកត្រី ស្ករត្នោត ម្សៅស៊ុប អំបិល ម្រេច បង្គាក្រៀម យីហឺ រួបច្របល់ចូលគ្នាអោយសព្វជាមួយគ្រឿង។
  • បន្ទាប់មកយកមកដាក់រំងាស់ ច្របល់ចូលគ្នា មើលអោយរៀងអស់ទឹកបន្តិច ទើបដាក់ ផ្សិតក្រៀម ការ៉ុត ឆៃថាវ និង ស្បែកជ្រូកចូល រួចបន្ថែមទឹកបន្តិច ច្របល់ចូលគ្នាហើយបន្តរំងាស់អោយរៀងយូរបន្តិច (បើរីងទឹកដាក់បន្ថែមទៀត តែកុំដាក់ច្រើន)
  • ពេលរំងាស់ចូលជាតិគ្នាអស់ហើយ ទើបដាក់ទឹកអោយរៀងច្រើនបន្តិច ទុកអោយពុះ រួចភ្លក់មើលអោយល្មម តាមការចូលចិត្ត (បើស្ទើរគ្រឿងអ្វី ដាក់បន្ថែមតាមចំណូល)
  • បន្ទាប់មកដាក់ស្ពៃក្ដោប គល់ខ្ទឹម រួចកូរអោយសព្វ ទុកអោយឆ្អិនបន្លែហើយ ទើបដាក់ស្លឹកខ្ទឹមចូល រួចជាការស្រេច។