របៀបស្ងោរងាំង៉ូវមាន់

Join Our Telegram Channel

Ingredients

  • សាច់មាន់ 7 ខាំ (កាត់ខ្លីល្មម)

  • ក្រូចងាំងូវ 1 ផ្លែ

  • គល់ស្លឹកគ្រៃ 1 គល់ (កាត់ខ្លីៗ ដុំអោយបែក)

  • ស្លឹកក្រូច 3 សន្លឹក

  • រំដេងបន្តិច (ដុំអោយបែក)

  • ទឹកត្រី 1 ស្លាបព្រាបាយ

  • អំបិលបន្តិច

  • ម្សៅស៊ុប 1 ស្លាបព្រាការហ្វេ

  • ស្ករស 2 ស្លាបព្រាការហ្វេ

  • ខ្ទឹមស 3 កំពឹល (ដុំអោយបែក)

  • ប្រេងឆា 1 ស្លាបព្រាបាយ

  • ស្លឹកខ្ទឹម ស្លឹកជី ហាន់ល្អឹតៗ

Directions

  • ដាក់ខ្ទះដាំប្រេងឆាអោយក្តៅ
  • ដាក់គល់ស្លឹកគ្រៃ រំដេង ខ្ទឹម និងស្លឹកក្រូច ឆាអោយឈ្ងុយ
  • សឹមដាក់សាច់មាន់ចូល ឆាអោយស្ងួតទឹកដែលចេញពីមាន់
  • យកឆ្នាំង ដាក់ទឹកដាំអោយពុះ ដាក់ អំបិល ទឹកត្រី ម្សៅស៊ុប និងស្ករ១ស្លាបព្រាការហ្វេ រួចដាក់សាច់មាន់ចូល រំងាស់អោយផុយ។
  • ក្រូចងាំង៉ូវ ពុះជាបួន ដាក់ក្នុងចានចង្កិះ ដាក់ទឹកងាំង៉ូវ 1 ស្លាបព្រាបាយ និងស្ករ 1 ស្លាបព្រាការហ្វេ ច្របល់អោយសព្វ ទុកដាក់ជាមួយសម្ល
  • ពេលសម្លរឆ្អឹន ដួសដាក់ចានសម្រាប់ទទួលទាន ដាក់ងាំងូវ និងស្លឹកខ្ទឹម ស្លឹកជី ភ្លក្សជាតិតាមចូលចិត្ត ជាការស្រេច៕
  • បើចូលចិត្ត អាចបំពងខ្ទឹមសដាក់ កាន់តែឈ្ងុយ