របៀបប្រឡាក់សាច់មាន់ឲ្យមានរសជាតិឆ្ងាញ់

Join Our Telegram Channel

Ingredients


  • សាច់មាន់ 3០០ក្រាម ហាន់ជាដុំៗល្មម

  • ទឹកស៊ីអ៊ីវ 4ស្លាបព្រាបាយ

  • ស្ករស 1ស្លាបព្រាបាយ

  • ប្រេងល្ង 1ស្លាបព្រាបាយ

  • ស្រាសម្រាប់ធ្វើម្ហូប 1ស្លាបព្រាបាយ

  • ម្រេចម៉ត់ កន្លះស្លាបព្រាកាហ្វេ

  • ល្ងស (ដាក់ ឬមិនដាក់ក៏បាន)

Directions

  • ដាក់លាយទឹកស៊ីអ៊ីវ ស្ករស ប្រេងល្ង ស្រាសសម្រាប់ធ្វើម្ហូប និងម្រេចម៉ត់ចូលគ្នាអោយសព្វ រួចយកសាច់មាន់មកដាក់ចូលប្រឡាក់អោយសព្វល្អ ទុកចោលរយៈពេល3០នាទី
  • បន្ទាប់មកដាំខ្ទះដាក់ប្រេងចូលអោយក្តៅ យកសាច់ដាក់ចៀនពេលជិតឆ្អិនចាក់ទឹកគ្រឿងដែលលាយហើយនៅចានចូលអោយអស់ ចៀនអោយឆ្អិនក្រៀមល្មមហើយយកដាក់ចាន រោយល្ងពីលើជាការស្រេច
  • កុំភ្លេចដួសប្រេងចៀនមាន់ចេញផងមុនដាក់គ្រឿងដែរលាយហើយចូល