របៀបប្រលាក់ស្លាបមាន់ រសជាតិម្រេចឆ្ងាញ់

Join Our Telegram Channel

Ingredients

  • ស្លាបមាន់ 15ដុំ

  • ស្ករ 1ស្លាបព្រាបាយ

  • អំបិល 1ស្លាបព្រាកាហ្វេ

  • ម្សៅស៊ុប 2ស្លាបព្រាកាហ្វេ

  • ទឹកសុីអុីវ 1ស្លាបព្រាបាយ

  • ប្រេងខ្យង កន្លះស្លាបព្រាបាយ

  • ម្រេច 1ស្លាបព្រាបាយ (ម្រេចបុកកុំអោយម៉ត់ពេក)

  • ម្សៅខ្ទឹមស 1ស្លាបព្រាកាហ្វេ

  • ម្សៅខ្ទឹមបារាំង 1ស្លាបព្រាកាហ្វេ

  • ម្សៅម្ទេស 1ស្លាបព្រាកាហ្វេ

  • ប្រេងឆារឺប្រេងអូលីវ 1ស្លាបព្រាបាយ

  • ខ្ទឹមចិញ្រ្ចាំអោយម៉ត់

Directions

  • ស្លាបមាន់ ត្រូវលាងទឹកអោយស្អាតហើយទុកអោយស្រក់ទឹកល្អ រឺយកក្រដាសមកផ្តិតអោយស្ងួត
  • បន្ទាប់មកចាក់គ្រឿងទាំងអស់ចូលគ្នា ដាក់ក្នុងប្រអប់បិទអោយជិត ទុកចោលប្រហែលមួយម៉ោង រួចហើយយកទៅដាក់ក្នុងទូទឹកកករយះពេលប្រហែល 3ម៉ោងទៅមួយយប់អោយចូលជាតិគ្នាល្អ

  • បញ្ជាក់ ការដាក់គ្រឿងប្រៃផ្អែមសូមបងប្អូនថែមថយដាក់ទៅតាមចំនូលចិត្ត
  • ចំណែកឯរបៀបអាំងវិញ សូមបើកភ្លើងតិចៗដើម្បីអោយសាច់មាន់ឆ្អិនល្អដល់ខាងក្នុង ពេលឆ្អិនបាន 50ភាគរយហើយ សូមយកជក់ច្រលក់ជាមួយប្រេងឆារឺប្រេងអូលីវបន្តិច មកលាបលើសាច់មាន់ នោះនឹងធ្វើអោយសាច់រលើបររោងហើយកាន់តែឈ្ងុយឆ្ងាញ់ពិសា
  • មាន់អាំងយើងឆ្អិនហើយចា ពេលដែរញាំសូមកុំភ្លេចច្រលក់ជាមួយទឹកម្ទេសហើយថែមម្ទេសម៉ត់បន្តិចទៀតកាន់តែឆ្ងាញ់ខ្លាំងរហូតដល់លិឍដៃ