របៀបប្រលាក់ត្រីងៀត

Join Our Telegram Channel

Ingredients

  • ត្រីឆ្តោ រឺត្រីរស 3គីឡូ (ធ្វើហើយ)

  • អំបិល 1ខាំ

  • ស្ករ 2ខាំ

  • ម្សៅស៊ុប 1ស្លាបព្រាកាហ្វេ

Directions

  •  ត្រី (ស្រស់ល្អ បើរស់រឹតតែល្អ) ធ្វើអោយស្អាតកាត់ក្បាលចេញ (បើត្រីតូចអត់កាត់ក្បាលក៏បាន) រួចលាងទឹកអោយស្អាត
  • យកត្រីទៅវះអោយស្អាត ដោយវះផ្តាច់ផ្នែកខាងក្បាលភ្ជាប់ផ្នែកខាងកន្ទុយ រួចយកខ្លាញ់ និងឈាមកកចេញអោយអស់ រួចថ្លឹងយកត្រី 3គីឡូ (ពេលវះត្រីរួចមិនបាច់លាងទឹកទេ ដើម្បីអោយត្រីក្រហមល្អ)
  • លាយអំបិល ម្សៅស៊ុប និងស្ករចូលគ្នាអោយសព្វ បន្ទាប់មកដាក់ត្រីចូល ច្របល់អោយសព្វរួចប្រលាក់ត្រីម្តងមួយៗដោយច្របាច់ត្រីខ្លាំងៗដើម្បីអោយចូលជាតិល្អ។
  • យកត្រីដែលប្រលាក់រួចដាក់ប្រអប់អោយជិតល្អ រួចយកទៅក្លាសេទឹកកកពី 2ម៉ោងទៅ1ថ្ងៃ សឹមយកមកហាលថ្ងៃអោយស្ងួតល្អរយះពេល 1ទៅ3ថ្ងៃជាការស្រេច
  • បើចូលចិត្តហិល អាចប្រលាក់ជាមួយម្ទេសហុយ កាន់តែឆ្ងាញ់