Join Our Telegram Channel
Directions
- ត្រី (ស្រស់ល្អ បើរស់រឹតតែល្អ) ធ្វើអោយស្អាត កាត់ក្បាលចេញ (បើត្រីតូចអត់កាត់ក្បាលក៏បាន) រួចលាងទឹកអោយស្អាត។
- យកត្រីទៅវះអោយស្អាត ដោយវះផ្តាច់ផ្នែកខាងក្បាល ភ្ជាប់ផ្នែកខាងកន្ទុយ រួចយកខ្លាញ់ និងឈាមកកចេញអោយអស់ សឹមថ្លឹកយកត្រី ៩គីឡូ (ពេលវះត្រីរួចមិនបាច់លាងទឹកទេ ដើម្បីអោយត្រីក្រហមល្អ)។
- លាយអំបិល ប៊ីចេង និងស្ករចូលគ្នាអោយសព្វ សឹមដាក់ត្រីចូល ច្របល់អោយសព្វ រួចប្រលាក់ត្រីម្តងមួយៗ ដោយច្របាច់ត្រីខ្លាំងៗ ដើម្បីអោយចូលជាតិល្អ។
- យកត្រីដែលប្រលាក់រួចដាក់ច្រកចង់អោយជិតល្អ រួចយកទៅ ក្លាសេទឹកកកពី ២ម៉ោង ទៅ ១ថ្ងៃ សឹមយកមកហាលថ្ងៃអោយស្ងួតល្អ ១ ទៅ ៣ថ្ងៃជាការស្រេច៕
- * បើចូលចិត្តហិល អាចប្រលាក់ជាមួយម្ទេសហុយ កាន់តែឆ្ងាញ់៕