របៀបប្រលាក់ត្រីងៀតផ្អែមឆ្ងាញ់ ទុកបានយូរ

Join Our Telegram Channel

Ingredients

  • សាច់ត្រីសុទ្ធ 3គីឡូ

  • ស្ករ 2ខាំ

  • អំបិល 1ខាំ

  • ប៊ីចេង កន្លះខាំ

Directions

  • ត្រីពេលស្រកាវាស្អាតហើយ យើងត្រូវកាត់ក្បាលវាចេញ
  • រួចយកទៅលាងទឹកអោយស្អាត ត្រូវលាងអោយច្រើនទឹក ដើម្បីប្រាកដថាស្អាតល្អ
  • រួចទុកវាអោយស្រស់ទឹកល្អសិន (យកក្រដាសផ្តិតទឹកអោយស្ងួតល្អក៏បាន)
  • រួចវះវាអោយស្អាត ហើយជ្រៀកជាកង់ៗ (មិនត្រូវលាងទឹកម្តងទៀតទេ ដើម្បីអោយសាច់ត្រីមានពណ៍ក្រហមល្អ)
  • ត្រី3គីឡូនេះគិតតែសាច់សុទ្ធបន្ទាប់ពីធ្វើស្អាតហើយ
  • យកត្រីមកប្រលាក់ជាមួយអំបិល ម្តង1ៗ ត្រូវរោយអំបិលបន្តិចលើសាច់ត្រីងើយច្របាច់អោយសព្វល្អពីក្បាលដល់កន្ទុយ
  • បន្ទាប់មកប្រលាក់ជាមួយស្ករម្តង (ធ្វើដូចពេលប្រលាក់ជាមួយអំបិល)
  • ចុងក្រោយរោយប៊ីចេងម្តង បើបងប្អូនមិនប្រើប៊ីចេងទេ អាចថែមស្ករបន្តិចទៀតក៏បាន ឬក៏ថយមកប្រើប៊ីចេងតិចជាងកន្លះខាំ
  • រួចហើយត្រូវច្របល់ត្រីម្តងទៀត ច្របាច់វាពីក្បាលដល់កន្ទុយ ហើយកុំភ្លេចជ្រលក់វាជាមួយទឹកអំបិលដែលរលាយផង
  • ផ្អាប់វាទុក1យប់ ទើបយកទៅហាលថ្ងៃ
  • ហាល 2-3ថ្ងៃ ឬលើសនេះរហូតដល់ស្ងួតល្អ ទើបច្រកថង់ឬដាក់ក្នុងប្រអប់បិទជិត ហើយទុកក្នុងទូរទឹកកក
  • ធ្វើបែបនេះអាចរក្សាវាទុកបានយូខែខ្លាំងមែនទែន