របៀបបុកមើមខូរ៉ាប៊ីរសជាតិឆ្ងាញ់ម្យ៉ាងពីល្ហុង

Join Our Telegram Channel

Ingredients

  • មើមខូរ៉ាប៊ី

  • ការ៉ុត

  • ខ្ទឹមស

  • ម្ទេស

  • ប៉េងប៉ោះ

  • ទឹកប្រហុក ឬ ទឹកកាពិ

  • ស្ករស

  • ប៊ីចេង

  • ក្រូចឆា

  • ទឹកត្រី

Directions

  • ជាដំបូង យើងត្រូវចិតសំបកមើមខូរ៉ាប៊ី និងការ៉ុត ហើយសាប់វាជាសសៃៗដូចផ្លែល្ហុងដែរ រួចទុកមួយឡែក។
  • បុកខ្ទឹមស និងម្ទេស ឲ្យម៉ត់ រួចដាក់ប៉េងប៉ោះចូល ហើយដាក់គ្រឿងផ្សំដូចជា ទឹកប្រហុក ទឹកត្រី ស្ករស ប៊ីចេង ក្រូចឆាចូល រួចភ្លក់មើលថាល្មមតាមរសជាតិដែលអ្នកពេញចិត្តហើយ អ្នកត្រូវចាក់មើមខូរ៉ាប៊ី និងការ៉ុតដែលបានសាប់ហើយ និងកូរវាឲ្យចូលជាតិ។
  • ជាចុងក្រោយ ចាក់ដាក់ចានជាការស្រេច។