របៀបបុកងាវហឹរឆ្ងាញ់ជាប់មាត់

Join Our Telegram Channel

Ingredients

  • ងាវ កន្លះគីឡូ

  • ម្ទេសក្រៀម ឬម្ទេសស្រស់ 10ផ្លែ

  • សណ្តែកកួរ 2-3កួរ

  • ខ្ទឹមស (ដាក់តាមចំណូលចិត្ត)

  • ប៉េងប៉ោះ 3ផ្លែតូច

  • ក្រូចឆ្មារ 2-3ផ្លែ

  • ទឹកត្រី 2ស្លាបព្រាបាយ

  • ស្ករត្នោត 1ស្លាបព្រាបាយ

  • ទឹកប្រហុក 3ស្លាបព្រាបាយ

Directions

  • យកងាវលាងអោយស្អាតយកទៅដាក់ស្រុះ ហើយស្រង់ចេញយកមកបក រួចទុកមួយឡែក
    ចំពោះការស្រុះងាវវិញ ត្រូវបើកភ្លើងអោយទឹកពុះខ្លាំង ដាក់អំបិល1ចុងស្លាបព្រាកាហ្វេហើយចាក់ងាយចូល កូរមួយជុំហើយស្រង់វាទៅត្រាំទឹកកក
  • យកត្បាល់ដាក់ម្ទេសក្រៀមឬម្ទេសស្រស់ និងខ្ទឹមសបុកចូលគ្នាអោយសព្វ រួចកាត់សណ្តែកកួរខ្លីៗល្មមដាក់បុលចូលគ្នា ហើយដាក់ស្ករត្នោត, ទឹកត្រី នឹងទឹកប្រហុក និងច្របាច់ក្រូចឆ្មារដាក់បុកចូលគ្នាអោយសព្វ
  • បន្ទាប់មកចិតប៉េងប៉ោះជាចំណិតៗដាក់ចូល និងងាវចូលច្របល់ចូលគ្នាអោយសព្វ ហើយដួសដាក់ចានជាការស្រេច
  • ចំពោះវិធីធ្វើទឹកប្រហុកវិញ ខ្ញុំបានសសេររួចហើយបងប្អូនអាចចូលទៅឆែកមើលបាន