របៀបធ្វើអំពិលត្រាំងាយៗ

Join Our Telegram Channel

គ្រឿងផ្សំ

  • អំពិលគួរខ្ចី

  • កំបោរ

  • ទឹក

  • ស្ករត្នោត

Directions

  • លាយទឹកមួយធុងបរិមាណល្មមដែលអាចលិចអំពិល ជាមួយនឹងកំបោរបន្តិច
  • យកកូនកំបិតមួយមកបកសំបកអំពិល រួចយកអំពិលដែលបកហើយដាក់ចូលក្នុងទឹកកំបោរ
  • កូរស្ករត្នោតដោយបើកភ្លើងតិចៗរហូតដល់ឡើងពងអង្ក្រង និងក្រហម
  • បន្ទាប់មកចាក់ទឹកចូល រួចបើកភ្លើងបន្ថែមរហូតដល់ទឹកពុះ រួចបិទភ្លើងទុកវាអោយត្រជាក់
  • ស្រង់អំពិលចេញពីទឹកកំបោរដាក់ចូលក្រឡមួយដែលអាចត្រាំអំពិលបាន
  • រួចចាក់ទឹកស្ករដែលបានកូររួចចួល (ទឹកស្ករត្រូវលិចអំពិល) រួចគ្របក្រឡទុកវាចោលរយះពេល ២ថ្ងៃ
  • ពេលយកអំពិលមកញាំ ត្រូវរោយស្ករសពីលើអំពិល ពីព្រោះអំពិលអាចនៅតែមានរសជាតិជូរ