Join Our Telegram Channel
កន្លងមក ធ្លាប់ឮតែអាម៉ុកត្រី អាម៉ុកសាច់មាន់ ឥឡូវមានអាម៉ុកខ្យងទៀត។ មិត្តយុវវ័យណាចង់ធ្វើអាម៉ុកខ្យងសាកមើល គឺងាយស្រួលណាស់។ សាកធ្វើតាមការរៀបរាប់ខាងក្រោមនេះបន្តិចមើល៍ សង្ឃឹមថាមិត្តយុវវ័យនឹងពេញចិត្តមិនខាន៖
Ingredients
ខ្យង 1 គីឡូក្រាម
សាច់ជ្រូកបីជាន់ 1 ខាំ
សណ្ដែកដី ម្ទេសឆ្អើរ ខ្ទិះដូង
គ្រឿងបុក (រំដេង រមៀត ស្លឹកគ្រៃហាន់)
កាពិ
ប្រេងខ្យង
គ្រាប់ជម្ពូឆាយកខ្ទិះ
ស្លឹកកន្ទួត
ស្លឹកក្រូចសើច
ពង់មាន់
Directions
- យកសាច់ខ្យងចេញពី សំបករបស់វា ប៉ុន្តែត្រូវរក្សាសំបកទាំងនោះទុក កុំចោល។
- ចិញ្ច្រាំសាច់ជ្រូក និងហាន់សាច់ខ្យងជាចំណិតតូចៗ។
- បន្ទាប់មកយកសាច់ជ្រូកចិញ្ច្រាំនិងសាច់ខ្យងហាន់រួចនោះទៅឆាចូលគ្នាជាមួយនឹងគ្រឿងបុក, ម្ទេសឆ្អើរ, និងកាពិ រហូតដល់ឆ្អិនល្អ។
- ជំហានបន្ទាប់ ត្រូវយកស្លឹកកន្ទួតទៅទ្រាប់សាច់ដែលឆាជាមួយគ្រឿងអម្បាញ់មិញ រួចហើយយកទៅញាត់ចូលក្នុងសំបកខ្យងដែលរក្សាទុកនោះ។
- ជំហានបន្ទាប់ ត្រូវចាក់ទឹកខ្ទិះដែលឆាបញ្ចូលគ្នាជាមួយពងមាន់ ម្ទេស និងស្លឹក ក្រូចសើច ទៅស្រោចពីលើខ្យង ដែលមានញាត់សាច់ទ្រាប់ស្លឹកកន្ទួតនោះ រួចហើយយកវាទៅចំហុយ ប្រហែលជា១៥នាទីទៀត ទើបរួចរាល់៕






