Join Our Telegram Channel
Ingredients
ត្រីខ 1-2កំប៉ុង
ខ្ទឹមបារាំង ប៉េងប៉ោះ សាឡាត់
ពងមាន់ 1-2គ្រាប់
ស្ករ ទឹកស៊ីអ៊ីវ ប្រេងខ្យង
ម្ទេស ខ្ទឹមសចិញ្រ្ចាំ
Directions
- លាងបន្លែអោយស្អាត រួចរៀបដាក់ក្នុងចានហើយទុកមួយឡែកសិន
- ដាំខ្ទះអោយក្តៅហើយដាក់ម្ទេសនឹងខ្ទឹមចូល ឆាអោយឈ្ងុយទើបចាក់ត្រីខ2កំប៉ុងចូល ដោយសារត្រីខមានផ្សំគ្រឿងរួចហើយ ដូច្នេះយើងថែមស្ករសកន្លះស្លាបព្រាបាយ ទឹកស៊ីអ៊ីវនឹងប្រេងខ្យងបន្តិចបានហើយ
- ភ្លក្សរសជាតិតាមការចូលចិត្តរួចដួសដាក់ពីលើបន្លែដែររៀបហើយ
- ចៀនពងមាន់2គ្រាប់ (ចៀនជ័រព្នៅ)ដាក់ពីលើបន្លែ ក្បែត្រីខ
- បើមិនចូលចិត្តញ៉ាំបន្លែឆៅទេ អាចឆាខ្ទឹមបារាំងនឹងប៉េងប៉ោះមួយត្រលប់ជាមួយត្រីខក៏បាន