របៀបធ្វើឡាបសាច់ជ្រូក

Join Our Telegram Channel

Ingredients

  • សាច់ជ្រូកចិញ្ច្រាំ (សាច់មាន់ ឬសាច់គោ ក៏អាចធ្វើម្ហូបនេះបានដែរ)

  • ម្ទេសហុយរឺម្ទេសស្រស់

  • ស្ករស

  • អំបិល

  • ម្សៅខ្នរ

  • ទឹកត្រី

  • ក្រូចឆ្មារ

  • ខ្ទឹមស ខ្ទឹមក្រហម

  • ជីអង្កាម ជីនាងវង ជីរណា

  • ខ្ទឹមបារាំង

  • អង្ករលីងបុកអោយម៉ត់

Directions

  • លីងសាច់ជ្រូកចិញ្ច្រាំនៅក្នុងខ្ទះ បំបែកសាច់ជ្រូកកុំអោយជាប់គ្នា រហូតទាល់តែសាច់ឆ្អិន​ លីងអោយស្ងួតទឹក កុំភ្លេចលួចដាក់អំបិលមួយចិបផង ហេីយដួសទុកសិន (មិនចាំបាច់ប្រេីប្រេងទេ​ សន្សំហេីយវាក៏ល្អសំរាប់សុខភាព)
  • បន្ទាប់មកយកចានធំមួយមកសំរាប់លាយគ្រឿង​ ចាក់អង្ករលីង និងម្ទេសហ៊ុយចូល
  • ដាក់គ្រឿងដូចដែរបានរៀបរាប់ខាងលើ មានដូចជាស្ករស ទឹកត្រី ម្សៅស៊ុបខ្នរ ទឹកក្រូចឆ្មារ រួចកូរច្របល់អោយសព្វ រួចដាក់ខ្ទឹមស ខ្ទឹមក្រហម និងខ្ទឹមបារាំងដែលហាន់ស្តើងៗ និងជីរបស់យើងចូលច្របល់អោយសព្វ
  • ភ្លក្សរសជាតិទៅតាមចំនូលចិត្ត ថែមថយគ្រឿងតាមហ្នឹងទៀតទៅ។ រួចដួចដាក់ចានដើម្បីទទួលទាន