Join Our Telegram Channel
Ingredients
សាច់គោ ហាន់ជាបន្ទះ រឺ ចិញ្ចាំអោយម៉ត់ ( យកសាច់ផុយ )
អង្ករលីង ( បុកអោយម៉ត់ )
ខ្ទឹមស ខ្ទឹមក្រហម ( ហាន់ជាបន្ទះស្ដើងៗ )
ទឹកត្រី ស្ករស ម្សៅស៊ុប ម្ទេសម៉ត់ និង ក្រូចឆ្មារ
បន្លែរួមមាន ត្រសក់ សណ្ដែកគួរ ស្ពៃក្ដោប ជីបន្លា ជីអង្គាម
Directions
- ដាក់សាច់គោចូលក្នុងខ្ទះ រួចថែមទឹកបន្តិច ( អត់ប្រើប្រើប្រេងឆាទេ ) ឆាអោយរៀងឆ្អិនសាច់
- បន្ទាប់មក ដាក់ទឹកត្រី ស្ករស ម្សៅស៊ុប ម្ទេសម៉ត់ ខ្ទឹមស ខ្ទឹមក្រហម អង្ករលីង និងច្របាច់ទឹកក្រូចឆ្មាចូល រួចឆាអោយចូលជាតិគ្នា ភ្លក់មើលអោយល្មម តាមការចូលចិត្ត រួចជាការស្រេច ។
បញ្ចាក់ : ត្រូវប្រើភ្លើងតិច ៗ - យកមកទទួលទានជាមួយបន្លែ និងជីដែលយើងបានត្រៀមទុក (ប្រសិនបើដាក់ជីបន្លា និង ជីអង្គាមឆាចូលជាមួយសាច់ក៌បានដែរ) តាមការនិយមចូលចិត្តរបស់លោកអ្នក។






