របៀបធ្វើស្លាបមាន់អាំង ឬចៀនជាមួយជ្រក់ស្ពៃ

Join Our Telegram Channel

Ingredients

  • ស្លាបមាន់ កន្លះគីឡូ

  • ទឹកស៊ីអ៉ីវ 2 ស្លាបព្រាបាយ

  • ទឹកប្រេងខ្យង 2 ស្លាបព្រាបាយ

  • ស្ករ កន្លះស្លាបព្រាបាយលើស

  • ខ្ទឹមស 2 កំពឹស

  • ម្រេច (តាមចំណូលចិត្ត)

  • ជ្រក់ស្ពៃ ឬ គីមឈី

  • ជ្រក់ស្ពៃ 1 កូនចាន

  • ជ្រក់ស្ពៃ 1 កូនចាន

  • ម្ទេស

  • ខ្ទឹមក្រហម + ខ្ទឹមស

  • ស្ករ 1 ស្លាបព្រាកាហ្វេ

  • ទឹកត្រី 1 ស្លាបព្រាបាយ

Directions

  • ជាដំបូងត្រូវប្រឡាក់ស្លាបមាន់ជាមួយទឹកសុីអុីវ ទឹកប្រេងខ្យង ស្ករ ខ្ទឹមសចិញ្ច្រាំ និងម្រេច រួចទុកចោលរយៈពេល 30 នាទីដើម្បីឲ្យវាចូលជាតិល្អ។
  • ពេលស្លាបមាន់ចូលជាតិហើយ យើងអាចយកវាទៅចៀន ឬអាំងក៏បាន រយៈពេល 10 នាទីរហូតទាល់តែឆ្អិនល្អ។
  • ហាន់ស្ពៃជ្រក់ជាសសៃតូចៗ លាយជាមួយម្ទេស ខ្ទឹមស ខ្ទឹមក្រហម រួចដាក់ស្ករ ទឹកត្រី ហើយច្របាច់ចូលគ្នាឲ្យសព្ធ ដើម្បីបានរសជាតិប្រៃជូរអែម។
  • ពេលស្លាបមាន់ឆ្អិនហើយ ចាប់វាដាក់ចាន អ្នកអាចផ្ទាប់ញាំជាមួយជ្រក់ស្ពៃបានហើយ។