Join Our Telegram Channel
Ingredients
ស្លាបមាន់ 4ដុំ
មីសួ
សាច់ជ្រូក 300ក្រាម
ប្រេងឆាសំរាប់បំពង
ស៊ុតមាន់ 2
កំទេចនំបុ័ង 200ក្រាម
ទឹកជ្រលក់មាន់ 2ស្លាបព្រាបាយ
ម្សៅនំខេក 10ស្លាបព្រាបាយ
អំបិល កន្លះស្លាបព្រាកាហ្វេ ម្រេចម៉ត់ កន្លះស្លាបព្រាកាហ្វេ ម្សៅស៊ុបខ្ន កន្លះស្លាបព្រាកាហ្វេ
ស៊ុបមាន់ 1គ្រាប់
ស្លឹកខ្ទឹម 1ស្លាបព្រាកាហ្វេ ខ្ទឹមសឈូស 1ស្លាបព្រាកាហ្វេ
ម្សៅនំខេក 1ស្លាបព្រាកាហ្វេ ម្សៅសុ៊ប កន្លះស្លាបព្រាកាហ្វេ
អំបិល បន្តិច ទឹកសុីអ៊ីវ 1ស្លាបព្រាកាហ្វេ ម្រេចម៉ត់ កន្លះស្លាបព្រាកាហ្វេ
Directions
- ស្លាបមាន់ត្រូវវះយកឆ្អឹងខាងក្នុងចេញ ហើយប្រឡាក់ជាមួយគ្រឿងផ្សំ អំបិល កន្លះស្លាបព្រាកាហ្វេ ម្រេចម៉ត់ កន្លះស្លាបព្រាកាហ្វេ ម្សៅស៊ុបខ្ន កន្លះស្លាបព្រាកាហ្វេ ទុករយៈពេល 10នាទី មីសួដាក់ត្រាំទីកហើយកាត់ខ្លីៗ សាច់ជ្រូកចិញ្ច្រាំអោយម៉ត់
- យកសាច់នឹងមីសួរដាក់ច្របល់ជាមួយ ស៊ុបមាន់ 1គ្រាប់ ស្លឹកខ្ទឹម 1ស្លាបព្រាកាហ្វេ ខ្ទឹមសឈូស 1ស្លាបព្រាកាហ្វេ ម្សៅនំខេក 1ស្លាបព្រាកាហ្វេ ម្សៅសុ៊ប កន្លះស្លាបព្រាកាហ្វេ អំបិល បន្តិច ទឹកសុីអ៊ីវ 1ស្លាបព្រាកាហ្វេ
ម្រេចម៉ត់ កន្លះស្លាបព្រាកាហ្វេ និងទឹកអោយសព្វល្អហើយញាត់ចូលក្នុងស្លាប់មាន់ - រួចយកទៅចំហុយរយះពេល 15-20នាទី ទើបយកទៅប្រលាក់ជាមួយម្សៅនំខេក សុ៊តមាន់ បន្ទាប់មកប្រលាក់ជាមួយកំទេចនំប័ុង
- កំដៅប្រេងឆាអោយក្តៅ ប្រហែល160-180អង្សា ទើបដាក់បំពងអោយក្រហម រួចកាត់ដាក់ចានជាការស្រេច






