Join Our Telegram Channel
Ingredients
សាច់គោអូស្ត្រាលី បេីបងប្អូនយកសាច់គោខ្មែរ ត្រូវយកសាច់ត្រង់គុម្ពករ
អំបិល
ម្រេច
ទំពាំងបារាំង
ប្រេងអូលីវ
ស្លឹក rosemary (បេីគ្មានបងប្អូនអាចប្រេីជីវ៉ាន់ស៊ុយរឺមិនបាច់ដាក់ក៏បាន)
ផ្សិត
ប៉េងប៉ោះ
ប័រប្រៃ(salt butter)
ខ្ទឹមសរ បកសំបក ហ្នឹង ខ្ទឹមសរ ចិញ្រ្ចាំបន្តិចសំរាប់ឆាបន្លែ
បន្លែអាចដាក់តាមចំនង់ចំនូល ខាត់ណាខៀវ
ស្ពៃក្ដោប ហាន់ជាសសៃរលាយជាមួយទឹកម៉ាយាណេសក៏បាន
Directions
- រោយអំបិលនឹងម្រេចបន្តិចលេីសាច់បន្ទាប់មកដាក់ប្រេងអូលីវចូលខ្ទះអោយរាងក្តៅបន្តិចទើបដាក់សាច់គោចូល បងប្អូនអាចជ្រេីសនាទីដេីម្បីអោយសាច់ឆ្អិនតាមបងប្អូនចូលចិត្ត (ឆ្អិនតិចតិច 2-4 នាទី)
- បន្ទាប់មកដាក់ប័រប្រៃចូល ហេីយដួស ស្រោច ទាំងសងខាងសាច់អោយបាន មួយនាទី សឹមដាក់ខ្ទឹមបកចូល
ចាប់សាច់ដាក់ទុកមួយឡែក - ដាក់ខ្ទឹមសរនឹងដាក់ទំពាំងបារាំងចូលមួយនាទីក្នុងខ្ទះដែលចៀនសាច់ដដែល បន្ទាប់មកដាក់ផ្សិតហ្នឹងប៉េងប៉ោះចូលប្រហែល2នាទី រឺ យូរជាងតាមបងប្អូនចូលចិត្តឆ្អិនខ្លំាងរឺឆ្អិនល្មម
- សំរាប់ទឹកជ្រលក់វិញខ្ញុំចូលចិត្តតែញាំជាមួយទឹកម្រេច។សំរាប់អ្នកចូលចិត្តទឹកជ្រលក់បែបអឺរ៉ុប នៅខាងក្រោមជារបៀបធ្វេី
- #គ្រឿងផ្សំទឹកម្រេចខ្មៅ
– ម្រេចខ្មៅ 50g
– ខ្ទឹមស 10g
– ខ្ទឹមក្រហម 10g
– ខ្ទឹមបារាំង 10g
– ស្រាក្រហម 20g
– ប័រ 10g
– ទឹកជ្រលក់ Demi Glace 50g
– អំបិល - ឆាខ្ទឹមស ខ្ទឹមក្រហម ខ្ទឹមបារាំងជាមួយប័រឱ្យឈ្ងុយនិងឡើងពណ៌រួចចដាក់ស្រាក្រហមចូលហើយរំងាស់ឱ្យដាច់ស្រា។ បន្ទាប់មកដាក់ទឹកជ្រលក់ Demi Glace អំបិល និងម្រេចខ្មៅចូល រួចកូរឱ្យសព្វ និងភ្លក្សមើលតាមចំណូលចិត្ត
- ស្ទេកសាច់គោរួចរាល់ហើយ






