Join Our Telegram Channel
Ingredients
ឆ្អឹងស៊ុប 2-3 ដុំតូចៗ (មិនដាក់ក៏បាន)
សាច់ជ្រូក 3 ជាន់ កន្លះគីឡូ
ម្រះ 2-3 ផ្លែ
ផ្សិតត្រចៀកកណ្តុរ 3-4 បន្ទះ
មីសួរ 1កញ្ចប់តូច
ពងមាន់ 1 គ្រាប់
ម្រេចម៉ត់ & ស្លឹកខ្ទឹម
ទឹកស៊ីអ៊ីវ ស្ករ អំបិល ទឹកត្រី ម្សៅស៊ុប
ខ្ទឹមសចិញ្រ្ចាំ
ហេប៊ី យាហ៊ឺ
Directions
- លាងសាច់ជ្រូក នឹងបន្លែផ្សេងៗអោយស្អាតល្អ រួចទុកអោយស្រស់ទឹកសិន
- ទើបយកសាច់ជ្រូកទៅចិញ្ច្រាំអោយម៉ត់
- ផ្សិតត្រចើកកណ្តុល ត្រាំអោយរីក លាងទឹកអោយស្អាតហើយហាន់ជាសសៃតូចៗល្អិត
- មីសួរ លាងទឹកអោយស្អាតហើយកាត់វាអោយខ្លីៗល្មម
- យកផ្សិតត្រចៀលកណ្តុរជាមួយមីសួរទៅច្របល់លាយគ្នានឹងសាច់ជ្រូកចិញ្រ្ចាំ
- ដាក់គ្រឿងចូលបន្តិចផងដើម្បីអោយសាច់មានជាតិហើយកាន់តែឆ្ងាញ់
- គ្រឿងមានដូចជា ខ្ទឹមសចិញ្ច្រាំ ម្រេចម៉ត់ ទឹកស៊ីអ៊ីវ ស្ករ អំបិល ម្សៅស៊ុប នឹងអំបិលបន្តិច
- ខូងយកគ្រាប់ម្រះចេញអោយស្អាត រួចញាត់សាច់ជ្រូកដែលយើងលាយរួចចូល ម្រះត្រូវកាត់វាអោយមានមុខទាំងសងខាង ដើម្បីកុំអោយសាច់របូតចេញមកក្រៅ
- ដាក់ដាំទឹកបន្តិចដើម្បីស្រុះឆ្អឹងស៊ុប (ធ្វើបែបនេះដើម្បីកុំអោយមានក្លិនឆ្អាប ហើយអស់ឈាម ទើបទឹកស៊ុបមិនសូវក្រហម) ត្រូវលាងទឹកម្តងទៀតផង បន្ទាប់ពីស្រុះរួច
- ដាំទឹកកន្លះឆ្នាំង ពេលទឹកពុះដាក់ឆ្អឹងស៊ុបជាមួយហេប៊ីយាហ៊ឺចូល ទើបដាក់ម្រះចូលតាមក្រោយ
- រំងាស់ម្រះអោយយូដើម្បីអោយបាត់ល្វីង ហើយត្រូវប្រើភ្លើងតិចៗល្មម
- យល់ល្អ រំងាស់ដោយប្រើភ្លើងចង្រ្កានធ្យូង ធ្វើអោយងុំឆ្ងាញ់ល្អ
- រំងាស់រហូតដល់ផុយល្មម តាមរសជាតិដែលបងប្អូនចូលចិត្ត បើចង់អោយអស់ល្វីងខ្លាំង យើងត្រូវថែមទឹកប្រហែល2-3ដង រំងាស់ដល់ផុយខ្លាំង នោះរសជាតិល្វីងក៏សាបបានច្រើន
- បន្ទាប់មកដាក់គ្រឿងផ្សំចូល មានដូចជា ស្ករ អំបិល ម្សៅស៊ុប ទឹកត្រី ឬប៊ីចេងតាមចំនូលចិត្ត
- ស្ករក៏ជួយបន្សាបជាតិល្វីងដែល ចឹងបើបងប្អូនមិនចូលចិត្តល្វីងទេគួរដាក់ស្ករអោយច្រើន ចឹងក៏ត្រូវថែមទឹកនឹងថែមគ្រឿងផ្សេងៗតាមនោះដែរ
- ចុងក្រោយដាក់ស្លឹកខ្ទឹមចូលជាការស្រេច