Join Our Telegram Channel
Ingredients
បង្គា 500ក្រាម
គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច ខ្ទឹមស
ផ្សិតចំបើង ជីរជ្រក់គ្រប់មុខ ម្ទេស ក្រូចឆ្មា
Directions
- លាងបង្គាអោយស្អាត រួចកាត់ក្បាលវាអោយស្អាត
- ដាំទឹកអោយពុះរួចបង់ខ្ទឹមស គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រួចដាក់អំបិលបន្តិចទើបបង់បង្គាចូល រួចដាក់ស្ករ ទឹកត្រី ម្សៅស៊ុប
- បន្ទាប់មកដាក់ផ្សិតចូល
- ដាក់តែមួយពុះបានហើយ បើទុកធ្វើអោយសាច់បង្គាស្វិត ញ៉ាំអត់ឆ្ងាញ់ទេ
- ត្រូវធ្វើញ៉ាំភ្លាមៗ ទើបមានរសជាតិកាន់តែឆ្ងាញ់
- ស្ងោរអោយចាស់គ្រឿងបន្តិច ដាក់ក្រូចឆ្មាអោយជូរ ហើយដាក់ជីរអោយច្រើន កុំភ្លេចដាក់ម្ទេសផង






