Join Our Telegram Channel
Ingredients
ត្រីឆ្ពិនស្រែធំ 1ក្បាល
គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រំដេង ខ្ទឹមស
ជីជ្រក់គ្រប់មុខ ក្រូចឆ្មា ម្ទេស
អំបិល ស្ករ ម្សៅស៊ុប ទឹកត្រី
Directions
- លាងត្រីអោយស្អាត ហើយអង្កន់វាអោយល្អិតៗរួចកាត់ជាដុំៗធំល្មម
- បន្លែគ្រប់មុខក៏ត្រូវលាងអោយស្អាត ហើយជីហាន់អោយល្អិត ចំណែកខ្ទឹមស គល់ស្លឹកគ្រៃ នឹងរំដេងត្រូវដំអោយបែក
- ដាក់ដាំទឹកកន្លះឆ្នាំង ពេលទឹកពុះត្រូវបង់ គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រំដេង ខ្ទឹមសជាមួយអំបិលនឹងទឹកត្រីចូល បន្ទាប់មកបង់ត្រី។ គ្រប់គំរបឆ្នាំងអោយទឹកពុះម្តងទៀត
- ពេលត្រីឆ្អិនទើបបង់ស្ករនឹងម្សៅស៊ុបចូលតាមក្រោយ ភ្លក្សរសជាតិតាមការចូលចិត្ត។ កុំដាក់ស្ករច្រើនពេក ស្ងោរជ្រក់មិនត្រូវមានរសជាតិផ្អែមពេកទេ
- ពេលដួសញ៉ាំត្រូវថែមជី ម្ទេស នឹងក្រូចឆ្មា
- សូមទទួលទានដោយរីករាយ